Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សកកកុញសម្រុកទៅវត្ត ដើរធ្លាក់ផ្លូវ លង់ទឹកស្លាប់១៥នាក់នៅ មីយ៉ាន់ម៉ា

បានផុស

នៅ

មនុស្សចំនួន១៥នាក់បានលង់ទឹកស្លាប់កាលពីថ្ងៃអាទិត្យ ខណៈដើរឆ្លងផ្លូវលិចទឹកក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីទៅវត្ត Kyeik Hne សម្រាប់ពិធីបុណ្យមួយ។

សោកនាដកម្មនេះបានកើតឡើង នៅពេលអ្នកគោរពបូជារាប់ពាន់នាក់ ព្យាយាមទៅវត្ត ដែលស្ថិតនៅលើផ្ទាំងថ្ម ក្បែរទីក្រុង Thanbyuzayat ក្នុងរដ្ឋ Mon ភាគខាងត្បូង។

មន្ត្រីក្នុងតំបន់និយាយថា អ្នកខ្លះបានស្លាប់នៅពេលពួកគេព្យាយាមឆ្លងកាត់ផ្លូវដែលមានទទឹងត្រឹមតែ៤ម៉ែត្រ និងដាក់សញ្ញាសម្គាល់មិនសូវច្បាស់ ខណៈមានទឹករលកធំៗ។

មន្ត្រីក្នុងស្រុកបានប្រាប់ AFP ថា “ជាធម្មតា យើងអនុញ្ញាតឲ្យប្រជាជនមកនៅម៉ោង ៦:៣០ ព្រឹក ប៉ុន្តែពួកគេមិនស្តាប់ ហើយបានចាប់ផ្តើមដើរឆ្លងកាត់លឿនពេក។ អ្នកទាំងនោះបានលង់ទឹកស្លាប់ នៅពេលពួកគេលោតពីផ្លូវដែលមានមនុស្សកកកុញ ចូលសមុទ្រ”។

លោក Ko Kyaw Thu អ្នកឆ្លើយឆ្លងបន្ទាន់ពីទីក្រុង Thanbyuzayat បានប្រាប់ AFP ថា សាកសព១៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយមនុស្ស ៣ នាក់នៅតែបាត់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ GMA

ចុចអាន៖ មីយ៉ាន់ម៉ា វេទនាខ្លាំង ព្រោះជួបទុក្ខផ្ទួនៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម