ព័ត៌មានអន្ដរជាតិ
បើករថយន្តបំបុកក្បួនដង្ហែ ស្លាប់និងរបួសមនុស្សច្រើននាក់នៅ អាមេរិក (មានវីដេអូ)
មនុស្សជាច្រើននាក់បានស្លាប់ និងជាង២០នាក់រងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបំបុកក្បួនដង្ហែថ្ងៃឈប់សម្រាកក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក។

រថយន្ត SUV ពណ៌ក្រហម បានបុកមនុស្សជាង២០នាក់នៅក្នុងទីក្រុង Waukesha មុនម៉ោង៥ល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។

រថយន្តបានបើកបំបុកក្បួនដង្ហែពីក្រោយ ហើយមេប៉ូលិស Dan Thompson និយាយថា មន្រ្តីម្នាក់បានបាញ់សំដៅរថយន្ត ដើម្បីព្យាយាមបញ្ឈប់ ខណៈពេលបើកបានបុកទម្លាយរបាំងផ្លូវ។

មនុស្សពេញវ័យចំនួន១១នាក់ និងកុមារ១២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីហេតុការណ៍នេះ ហើយលោក Thompson បញ្ជាក់ថា មានអ្នកស្លាប់មួយចំនួន។

ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់រងរបួសដោយគ្រាប់កាំភ្លើងរបស់ប៉ូលិសទេ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Kyle Rittenhouse ដែលជាអ្នកបាញ់ប្រហារនៅទីក្រុង Kenosha បានរួចផុតពីការចោទប្រកាន់ពីបទមនុស្សឃាតពាក់ព័ន្ធការស្លាប់បុរសពីរនាក់ ក្នុងអំឡុងពេលចលាចលដែលបានផ្ទុះឡើងកាលពីឆ្នាំមុនបន្ទាប់ពីប៉ូលិសបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


