Connect with us

ព័ត៌មានអន្ដរជាតិ

Novavax​ កំពុង​ផលិត​វ៉ាក់សាំង​ផ្តោត​លើ​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron

បានផុស

នៅ

ក្រុម​ហ៊ុន​ឱសថ Novavax Inc ​នៅ​ថ្ងៃ​សុក្រ​ ទី​២៦ ខែ​វិច្ឆិកា បាន​ចាប់​ផ្តើម​ធ្វើ​ការ​លើ​ការ​ផលិត​វ៉ាក់សាំង​ភ្លាម​ៗ​ដែល​ផ្តោត​លើ​វីរុស​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី Omicron ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ទ្វីប​អាហ្វ្រិក ហើយ​គ្រោង​ចាប់​ផ្តើម​ធ្វើ​តេស្ត និង​ផលិត​នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង​បង្ការ​កូវីដ-១៩​របស់​ក្រុម​ហ៊ុន​នេះ​មាន​​​មាន​ផ្ទុក​នូវ​ប្រូតេអ៉ីន​​ដែល​ការពារ​មិន​ឲ្យឈឺ ប៉ុន្តែ​អាច​បង្ក​ជា​​​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាង​កាយ​បាន។ ក្រុម​ហ៊ុន​បាន​និយាយ​ថា ខ្លួន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ផលិត​ប្រព័ន្ធ​ប្រូតេអ៉ីន​​ដែល​ផ្តោត​ជា​សំខាន់​លើ​វីរុស​បំប្លែង​ខ្លួន​ថ្មី B.1.1.529។

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ចាត់​ទុកវីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​ដែល​ដាក់​ឈ្មោះ​ Omicron ថា គួរ​ឲ្យ​ព្រួយបារម្ភ​ ដែល​បាន​ក្លាយ​ជា​វីរុស​បំប្លែង​ខ្លួន​​ចំនួន​៤​ត្រូវ​បាន​ដាក់​ឈ្មោះ​​រហូត​ដល់​ឥឡូវ​នេះ។

ជា​មួយ​គ្នា​នេះ ក្រុម​ហ៊ុន​ផ្សេង​ៗ​ទៀត​ដូច​ជា  BioNTech SE និង Johnson & Johnson ក៏​បាន​និយាយ​ដែរ​ថា ពួក​គេ​នឹង​ធ្វើ​តេស្ត​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ពួក​គេ​ដើម្បី​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី៕

អាន​អត្ថបទ​ពាក់​ព័ន្ធ៖ WHO ប្រកាស វីរុសបំប្លែងថ្មីជាក្តីព្រួយបារម្ភ និងដាក់ឈ្មោះ Omicron

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម