Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​ថ្ងៃ​ចន្ទ​នេះ​ហក់​ឡើង​​ជា​ថ្មី​ ចំ​ពេល​ក្តី​បារម្ភ​ពី​វីរុស​ថ្មី​ Omicron

បានផុស

នៅ

នៅ​ថ្ងៃ​ចន្ទ​នេះ តម្លៃ​ប្រេង​បាន​ឡើង​ថ្លៃ​វិញ បន្ទាប់​ពី​ធ្លាក់​ចុះ​ប្រហែល​ជា​១០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាល​ពី​ថ្ងៃ​សុក្រ ស្រប​ពេល​​​វីរុស​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី Omicron កំពុង​​ក្លាយ​ជា​ក្តី​បារម្ភ។

ប្រេង​ឆៅ Brent បាន​ឡើង​ថ្លៃ​​៣.០៥​ដុល្លារ​ ឬ​ស្មើ​នឹង ៤.២​% ក្នុង​មួយ​បារ៉ែល ​បន្ទាប់​ពី​​បាន​ធ្លាក់​ចុះ​​៩.៥០​ដុល្លារ​កាល​ពី​ថ្ងៃ​សុក្រ។

ចំណែក​ប្រេង​ឆៅ​របស់(WTI) បាន​កើន​ឡើង​​ដល់​ទៅ​៣.២៧​ដុល្លារ ឬ​ស្មើ​នឹង​៤.៨​%​ក្នុង​មួយ​បារ៉ែល​ បន្ទាប់​ពី​កាល​ពី​សប្តាហ៍​មុន​ធ្លាក់​ចុះ​១០.២៣​​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេង​បាន​ធ្លាក់​រួម​គ្នា​ជា​មួយ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​សុក្រ​ដែល​មាន​ជាង​១០%​ ហើយ​នេះ​ជា​ការ​ធ្លាក់​ចុះ​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​គិត​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០២០មក​ ខណៈ​វីរុស​បំប្លែង​ខ្លួន​ថ្មី​បានធ្វើ​ឲ្យ​ក្រុម​អ្នក​វិនិយោគ​​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ព្រួយ​បារម្ភ​​ដែល​ថា ​អតិរេក​ផ្គត់​ផ្គង់​អាច​កើន​ឡើង​ក្នុង​ត្រី​មាស​ទីមួយ។

លោក  Hiroyuki Kikukawa នាយក​ចាត់​ការទូទៅ​​នៃ​ក្រុម​ស្រាវ​ជ្រាវ​នៅ​ Nissan Securities​ បាន​និយាយ​ថា ៖«មាន​ការ​កែ​តម្រូង​ការ​ទិញ​លើ​ទស្សនៈ​ដែល​ថា ទី​ផ្សារ​ប្រេង​ត្រូវ​បាន​លក់​លើស​កាល​ពី​សប្តាហ៍​មុន និងលើ​ការ​រំពឹង​ទុក​ថា អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង OPEC+ ប្រហែល​ជាចាត់​វិធាន​ការ​​​នៅ​ពេល​​វីរុស Omicron កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​ ដែល​អាច​កាត់​បន្ថយ​ទិន្នផល»។

លោក​ថា ៖«ពិភព​លោក​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ថាតើវីរុស​ Omicron ​នឹង​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ពិភព​លោក និង​តម្រូវ​ការ​ឥន្ធនៈ​យ៉ាង​ណា កិច្ច​ពិភាក្សា​ពី​ចំណាត់​ការ​របស់ OPEC+ និង​នុយក្លេអ៊ែរអ៉ីរ៉ង់​នឹង​ធ្វើ​សប្តាហ៍​នេះ»។

វីរុស​បំប្លែង​ខ្លួន​ថ្មី​ Omicron បាន​រាល​ដាល​ទូទាំង​ពិភព​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​​ក្នុងនោះ​រក​ឃើញ​នៅ​ប្រទេស​ហុល្លង់ ដាណឺម៉ាក និង​អូស្ត្រា  ដែល​បាន​ធ្វើ​​ឲ្យ​ប្រទេស​ជា​ច្រើ​ន​ទៀត​កំពុង​​រឹត​បន្តឹង​​បំរាម​ធ្វើ​ដំណើរ។

អង្គការសុខភាព​ពិភព​លោក​បាន​និយាយ​ថា ខ្លួន​មិន​ទាន់​ច្បាស់​ទេ​អំពី​វីរុស​បំប្លែង​ Omicron​ ដែល​រក​ឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាង​ត្បូងមាន​គ្រោះ​ថ្នាក់ និង​ឆ្លង​អាក្រក់​ជាង​វីរុស​ផ្សេង​ៗ​យ៉ាង​ណា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម