ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបចំនួន ២ រកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron ចំនួន ១៥ ករណីមកពី អាហ្វ្រិក
អាជ្ញាធរសុខាភិបាលរបស់អឺរ៉ុបបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ករណីចំនួន ១៥ ករណីនៃវីរុសកូវីដបំប្លែងខ្លួន Omicron ថ្មីត្រូវបានបញ្ជាក់នៅក្នុងប្រទេសសហភាពអឺរ៉ុបចំនួន ២ ហើយករណីទាំងអស់សុទ្ធតែត្រូវបានរកឃើញលើអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ ។

វិទ្យាស្ថានសុខភាពជាតិហូឡង់ (RIVM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីទាំងអស់ត្រូវបានរកឃើញនៅក្នុងអ្នកដំណើរដែលមកប្រទេសហូឡង់តាមជើងហោះហើរពីអាហ្វ្រិកខាងត្បូងកាលពីដើមសប្តាហ៍នេះ ។
RIVM បាននិយាយថា អាជ្ញាធរសុខាភិបាលបានធ្វើតេស្តអ្នកដំណើរសរុបចំនួន ៦២៤ នាក់ មកពីប្រទេសអាហ្រ្វិកខាងត្បូងកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ហើយរហូតមកដល់ពេលនេះមាន ៦១ នាក់បានធ្វើតេស្តវិជ្ជមាន ។

RIVM បាននិយាយទៀតថា រាល់ការមកដល់ប្រទេសហូឡង់ពីអាហ្វ្រិកខាងត្បូងក៏ដូចជាមកពីប្រទេស បុតស្វាណា, ម៉ាឡាវី, ឡេសូតូ, អេស្វាទីនី, ណាមីប៊ី, ម៉ូសំប៊ិក និងស៊ីមបាវ៉េ ហើយឥឡូវនេះត្រូវបានតម្រូវឲ្យធ្វើតេស្ត និងធ្វើចត្តាឡីស័ក រហូតដល់លទ្ធផលរបស់ពួកគេត្រូវបានដឹង ទោះបីជាពួកគេត្រូវបានចាក់វ៉ាក់សាំងហើយក៏ដោយ ។
ចំណែកនាយកវិទ្យាស្ថានរដ្ឋ Serum (SSI) លោក Henrik Ullum បាននិយាយថា ករណី ២ ផ្សេងទៀតត្រូវបានបញ្ជាក់នៅក្នុងប្រទេសដាណឺម៉ាក ។ អ្នកឆ្លងបានមកដល់តាមយន្តហោះពីអាហ្វ្រិកខាងត្បូង ។

គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួនដែលត្រូវបានកំណត់ជាផ្លូវការថាជា “វីរុសគួរឲ្យព្រួយបារម្ភ” ដោយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសបុតស្វាណាកាលពីដើមខែនេះ ។ វាមានចំនួននៃការបំប្លែងច្រើនជាងវីរុស Delta ដែលធ្លាប់កើតមាននៅក្នុងតំបន់ជាច្រើននៃពិភពលោក រួមទាំងអឺរ៉ុបផងដែរ ។
ទន្ទឹមនោះ វីរុសបំប្លែងខ្លួនថ្មីនេះបានក្លាយទៅជាវីរុសលេចធ្លោរួចទៅហើយនៅក្នុងតំបន់យ៉ាងហោចណាស់មួយនៅភាគខាងត្បូងនៃទ្វីបអាហ្រ្វិក ហើយបានរីករាលដាលយ៉ាងលឿនហួសពីតំបន់នេះ ដោយករណីឆ្លងត្រូវបានបញ្ជាក់ភ្លាមៗនៅក្នុងហុងកុង អ៊ីស្រាអែល បែលហ្ស៊ិក អាល្លឺម៉ង់ និងនៅចក្រភពអង់គ្លេសជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ហូឡង់ រកឃើញវីរុសបំប្លែងថ្មី Omicron លើអ្នកដំណើរ ១៣នាក់មកពី អាហ្វ្រិកខាងត្បូង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


