សេដ្ឋកិច្ច
អ្នកជំនាញអន្តរជាតិ ព្រមានឲ្យត្រៀមខ្លួន! តម្លៃប្រេង អាចឡើងថ្លៃមួយគុណនឹងពីរ
ក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃអាទិត្យទី៧ខែមករា លោក Daan Struyven ប្រធានផ្នែកស្រាវជ្រាវប្រេងរបស់ក្រុមហ៊ុន Goldman Sachs បានព្រមានថា គ្រប់គ្នាគួរត្រៀមខ្លួន តម្លៃប្រេងឆៅសកលអាចកើនឡើងទ្វេដង ប្រសិនបើការរំខានដែលបង្កឡើងដោយក្រុមឧទ្ទាម ហ៊ូធី យេម៉ែន ក៏រាលដាលទៅប៉ះពាល់ដល់ច្រកសមុទ្រ Hormuz ដែរនោះ។

លើសពីនេះ ក្រុមហ៊ូធី បានបិទផ្លូវដឹកជញ្ជូនទំនិញឆ្លងកាត់សមុទ្រក្រហម និងបន្តវាយប្រហារលើទំនិញផងដែរ បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ផ្ទុះឡើងនៅតំបន់ហ្គាហ្សា។ ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប្រទេសយេម៉ែនមួយនេះ បានកំណត់គោលដៅលើនាវាទាំងឡាយណា ដែលខ្លួនគិតថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល។
លោក Struyven និយាយថា “ប្រសិនបើមានការរំខាននៅច្រកសមុទ្រ Hormuz ក្នុងរយៈពេលមួយខែ តម្លៃប្រេងនឹងកើនឡើង២០% ហើយបើច្រកសមុទ្រនេះជួបបញ្ហាកាន់តែយូរនោះ វាអាចនាំឲ្យតម្លៃប្រេងកើនឡើងទ្វេដង”។
ការវាយប្រហារកាន់តែខ្លាំងឡើងៗ បានបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោក បង្វែរនាវាចេញពីសមុទ្រក្រហមទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ។

សម្រាប់ទំនិញដែលដឹកពីអាស៊ីទៅអឺរ៉ុប ឬអាមេរិកខាងជើង, ការធ្វើដំណើរតាមផ្លូវវាងនេះ មានន័យថា ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន។
សូមបញ្ជាក់ជាថ្មី ការវាយប្រហាររបស់ចលនាហ៊ូធី បានបន្តអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ហើយគំរាមកំហែងយ៉ាងខ្លាំងដល់លំហូរនៃទំនិញពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងអាស៊ី និងបស្ចិមប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ តម្លៃប្រេងនៅ អាស៊ី ស្ទុះងើបឡើងវិញ ជាង ៨០ ដុល្លារក្នុងមួយបារ៉ែល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


