ព័ត៌មានអន្ដរជាតិ
ទោះស្រដៀងគ្នា តែរោគសញ្ញាវីរុសបំប្លែងខ្លួន Omicron មានខ្លះខុសពីកូវីដទម្រង់ដើម (មានវីដេអូ)
វីរុសកូវីដបំប្លែងខ្លួនថ្មីប្រភេទ Omicron បានបង្កើនការរាលដាលកាន់តែច្រើនប្រទេស ក្រោយរកឃើញជាលើកដំបូងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាហ្វ្រិកខាងត្បូង។

បច្ចុប្បន្ន ក្រៅពីអាហ្វ្រិកខាងត្បូង Omicron កំពុងមានវត្តមាននៅអាល្លឺម៉ង់ បែលហ្សិក ហុងកុង អ៊ីស្រាអែល និងហូឡង់ ខណៈមន្ត្រីជាន់ខ្ពស់មកពីអង្គការសុខភាពពិភពលោកព្រមានពីការាលដាលនៃវីរុសនេះដែលថាវាទំនងមានច្រើនជាងករណីដែលបានបញ្ជាក់ទៅទៀត។
ស្របពេលជាមួយគ្នានេះ វេជ្ជបណ្ឌិតអាហ្រ្វិកខាងត្បូង បានបង្ហាញក្ដីបារម្ភ និងអះអាងថាក្រុមមនុស្សវ័យចំណាស់ អ្នកមានជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង និងអ្នកមិនបានចាក់វ៉ាក់សាំង ជាក្រុមដែលមានគ្រោះថ្នាក់ជាងគេ។

បន្ថែមពីលើនេះ លោកស្រី Angelique Coetzee ដែលជាវេជ្ជបណ្ឌិត និងជាប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង (SAMA) បានប្រាប់ពីរោគសញ្ញានៃជំងឺកូវីដបំប្លែងខ្លួនប្រភេទ Omicron ថាមិនមានភាពធ្ងន់ធ្ងរប៉ុន្មាននោះទេ បើតាមការដានទៅលើអ្នកជំងឺចំនួន ៤គ្រួសារ ដែលកំពុងស្ថិតក្រោមការថែទាំរបស់លោកស្រី។
វេជ្ជបណ្ឌិតរូបនេះ បានឱ្យដឹងថា អ្នកដែលឆ្លងវីរុសបំប្លែងខ្លួន Omicron ចេញអាការខុសៗគ្នាទៅតាមវ័យ និងស្ថានភាពសុខភាព ខណៈរោគសញ្ញាជារួមមានដូចជា អស់កម្លាំង ឈឺសាច់ដុំ ក្អក ឡើងកម្ដៅ ជីពចរលោតញាប់ និងគ្មានអ្នកឆ្លងណាមួយបាត់បង់ក្លិន ឬរសជាតិរបស់ពួកគេឡើយ។

ថ្វីត្បិត វីរុសបំប្លែងខ្លួន Omicron អាចចម្លងបានយ៉ាងរហ័ស និងមានភាពគ្រោះថ្នាក់ជាងកូវីដទម្រង់ដើម ឬវីរុសបំប្លែងខ្លួនដទៃទៀត ប៉ុន្តែលោកស្រី Angelique Coetzee មានប្រសាសន៍ថា អ្នកជំងឺដែលបានចាក់វ៉ាក់សាំងពេញលេញ ប្រឈមហានិភ័យធ្ងន់ធ្ងរតិចតួចប៉ុណ្ណោះ៕
ទស្សនាវីដេអូខាងក្រោម
ប្រែសម្រួល៖ សន្យា
ប្រភព៖ New York Post
ចុចអាន៖ វីរុសបំប្លែងខ្លួនច្រើនឡើងៗកំពុងឆ្លងរាលដាលលឿន និងបង្កក្ដីបារម្ភដល់ពិភពលោក
ចុចអាន៖ ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយសារវីរុសបំប្លែងថ្មី Omicron
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


