ព័ត៌មានអន្ដរជាតិ
WHO ឈានដល់សេចក្តីព្រាងសន្ធិសញ្ញារោគរាតត្បាតនាពេលអនាគតហើយ
រដ្ឋជាសមាជិកនៃអង្គការសុខភាពពិភពលោក (WHO) បានឯកភាពជាបណ្តោះអាសន្នដើម្បីពិភាក្សាអំពីសន្ធិសញ្ញារោគរាតត្បាតនាពេលអនាគតដែលនឹងបិទគម្លាតគ្នារវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ នេះបើយោងតាមមន្ត្រីការទូតបាននិយាយកាលពីថ្ងៃអាទិត្យ។
ពួកគេបាននិយាយថា សេចក្តីព្រាងដំណោះស្រាយដែលត្រូវបានចរចាកាលពីចុងសប្តាហ៍កន្លងទៅនេះនឹងត្រូវបានបង្ហាញជូនរដ្ឋមន្ត្រីសុខាភិបាលអនុម័តនៅមហាសន្និបាតពិសេសរយៈពេល៣ថ្ងៃរបស់ WHO ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ។
ការបង្ហាញរបស់ក្រុមការទូតកើតមានឡើងចំពេលដែលមានកង្វល់អន្តរជាតិកំពុងកើនឡើងជុំវិញវីរុសបំប្លែងខ្លួនថ្មី Omicron ដែលរកឃើញលើកដំបូងនៅអាហ្វ្រិកខាងត្បូងក្នុងសប្តាហ៍នេះ និងបានរាលដាលស្ទើរទូទាំងពិភពលោកហើយ។
សន្ធិសញ្ញាសកលនេះគឺដើម្បីពង្រឹងការការពារ និងឆ្លើយតបវីរុសរាតត្បាតដែលត្រូវបានគេរំពឹងរួចរាល់នាខែឧសភា ឆ្នាំ២០២៤នឹងគ្របដណ្តប់លើបញ្ហាដូចជា ការចែករំលែកទិន្នន័យ និងលំដាប់ហ្សេននៃវីរុរសលេចឡើង ព្រមទាំងគ្រប់គ្រងលើវ៉ាក់សាំង ឱសថ និងការស្រាវជ្រាវដើម្បីធានាដល់តុល្យភាពដល់ប្រទេសទូទាំងពិភពលោក។
លោក Simon Manley ឯកអគ្គរាជទូតអង់គ្លេសប្រចឆាំនៅអង្គការសហប្រជាជាតិបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ការសម្រេចចិត្តនេះ ដើម្បីបង្កើតស្ថាប័នចរចាស្តីពីកិច្ចព្រមព្រៀងវីរុសរាតត្បាតនាពេលអនាគត ប្រហែលជាចុងបញ្ចប់នៃការចាប់ផ្តើម ប៉ុន្តែភាពបត់បែនបានបង្ហាញ និងមានការគាំទ្រទូលំទូលាយគឺជាសញ្ញាដ៏ល្អនៃកិច្ចខិតខំប្រឹងប្រែងចេញជាលទ្ធផល»។
ចក្រភពអង់គ្លេសរួមជាមួយសហភាពអឺរ៉ុប និងប្រទេស៧០ផ្សេងបានជំរុញឲ្យមានសន្ធិសញ្ញាដែលមានកាតព្វកិច្ចស្របច្បាប់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២១ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore