ព័ត៌មានអន្ដរជាតិ
៥ប្រទេសនៅអឺរ៉ុប កំពុងផ្ទុះមេរោគមួយប្រភេទ ឆក់យកជីវិតមនុស្សជាបណ្តើរៗ
គិតត្រឹមពេលនេះមានប្រទេសអឺរ៉ុបចំនួន៥ហើយ ដែលបានរាយការណ៍ករណីស្លាប់ ដោយសារវីរុស Psittacosis ខណៈអង្គការសុខភាពពិភពលោក (WHO) ក៏បានបង្ហាញក្តីកង្វល់ផងដែរ ចំពោះករណីឆ្លងកាន់តែច្រើនឡើងៗ។

តាមការបញ្ជាក់ពីគេហទំព័ររបស់ WHO ផ្ទាល់, មេរោគនេះគឺបង្កឡើងដោយបាក់តេរី Chlamydophila Psittaci នៅក្នុងសត្វស្លាប ហើយចម្លងមកមនុស្សតាមរយៈលាមកសត្វបក្សី។
ប្រទេសទាំង៥ដែលកត់ត្រាការឆ្លងមេរោគនេះមានដូចជាអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ ស៊ុយអែត និងហូឡង់ ដោយប្រទេសនីមួយៗ បានរាយការណ៍ករណីពី១៥ទៅ៣០ករណី ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែដំបូងប៉ុណ្ណោះនៃឆ្នាំ២០២៤នេះ។

សរុបមក ការស្លាប់ដែលបានបញ្ជាក់ចំនួន៥ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសហូឡង់ ថ្វីបើអូទ្រីសក៏បានបញ្ជាក់ថាមនុស្សមួយចំនួនបាត់បង់ជីវិតដែរ ប៉ុន្តែមិនផ្តល់តួលេខពិតប្រាកដដល់ WHO ក៏ដោយ។
ជាដំបូន្មាន, WHO បានស្នើឲ្យអ្នកចិញ្ចឹមបក្សី ត្រូវរក្សាទ្រុងឲ្យស្អាត ដាក់ទ្រុងឲ្យត្រូវកន្លែងសមរម្យ កុំឲ្យមានទឹកដក់ចូល និងចៀសវាងដាក់ទ្រុងនៅកៀកៗគ្នា ហើយត្រូវរក្សាអនាម័យល្អដូចជាលាងដៃឲ្យបានញឹកញាប់នៅពេលកាន់សត្វស្លាប ឬប៉ះលាមករបស់វា។

យោងតាម WHO មេរោគនេះភាគច្រើនឆ្លងទៅអ្នកដែលធ្វើការជាមួយបក្សីចិញ្ចឹម បុគ្គលិកបសុបក្សី ពេទ្យសត្វ ម្ចាស់បក្សីចិញ្ចឹម និងអ្នកថែសួន។ ការចម្លងជំងឺទៅមនុស្ស កើតឡើង តាមរយៈការស្រូបចូលភាគល្អិតនៃខ្យល់ ការប៉ះលាមកស្ងួតរបស់បក្សី និងស្លាបបក្សី។
ចំពោះរោគសញ្ញាវិញ អ្នកជំងឺនឹងបង្ហាញអាការគ្រុនក្តៅ ញាក់ ឈឺក្បាល ឈឺសាច់ដុំ និងក្អកស្ងួត ហើយរោគសញ្ញានឹងកើតឡើងក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីការឆ្លង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកវិទ្យាសាស្ត្រ អាមេរិក កំពុងដាក់កាយចិត្តស្រាវជ្រាវហានិភ័យមេរោគ Zoombie លើសត្វក្ដាន់ឆ្លងមកមនុស្ស
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


