ព័ត៌មានអន្ដរជាតិ
៦ខែទៀត Omicron នឹងគ្របដណ្តប់ពិភពលោក (មានវីដេអូ)
វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងបានអះអាងថា វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី នឹងត្រួតត្រាហើយគ្របដណ្ដប់ពិភពលោក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

វេជ្ជបណ្ឌិតដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប៉ាន់ប្រមាណថា ក្នុងរយៈពេលពី៣ទៅ៦ខែ វីរុសបំប្លែងខ្លួននេះ នឹងក្លាយទៅជាវីរុសលេចធ្លោ ហើយនឹងតម្រូវឲ្យវ៉ាក់សាំងត្រូវតែអភិវឌ្ឍឲ្យបានឆាប់រហ័ស។
វេជ្ជបណ្ឌិត Leong Hoe Nam បានប្រាប់ CNBC ថា បើទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងត្រូវធ្វើតេស្តក្នុងរយៈពេលពី៣ទៅ៦ខែ ដើម្បីបង្ហាញថា ពួកគេអាចផ្តល់ភាពស៊ាំប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនេះបាន។

ប៉ុន្តែនៅពេលសួរអំពីវ៉ាក់សាំងពិសេសសម្រាប់វីរុសបំប្លែងថ្មី លោកបាននិយាយថា “វាជាគំនិតល្អណាស់។ យើងនឹងមិនអាចផលិតវ៉ាក់សាំងទាន់ពេលទេ ហើយនៅពេលដែលវ៉ាក់សាំងមកដល់ គ្រប់គ្នានឹងឆ្លងមេរោគ Omicron ដោយសារតែសមត្ថភាពឆ្លង និងការចម្លងដ៏ខ្ពស់របស់វា”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ វីរុសកូវីដបំប្លែងខ្លួន Omicron អាច ឆ្លងខ្លាំងតាមខ្យល់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ