Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ឲ្យយោធាចិញ្ចឹមតែមន្ត្រីស្មោះត្រង់បានហើយ

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញយោធាធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអប់រំរបស់ខ្លួន និងចិញ្ចឹមបីបាច់តែមេទ័ពស្មោះត្រង់ដាច់ខាតចំពោះគណបក្សកាន់អំណាច ក្នុងសកម្មភាពស្របតាមយុទ្ធនាការមនោគមវិជ្ជាដែលកំពុងបន្តរបស់ប្រទេសនេះ ។

កាសែត Rodong Sinmun របស់គណបក្សកាន់អំណាចបានរាយការណ៍នៅ ថ្ងៃអង្គារនេះថា លោក គីម បាននិយាយបែបនេះនៅ ក្នុងកិច្ចប្រជុំស្តីពីការអប់រំមនោគមវិជ្ជាដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ ។

លោក គីម បាននិយាយថា ការអប់រំផ្នែកយោធាចាំបាច់ត្រូវប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឺងនូវគំនិត និងគោលនយោបាយរបស់គណបក្ស គឺចិញ្ចឹមតែមន្ត្រីស្មោះត្រង់ ។ លោក​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ការអប់រំ​យោធា​ជឿនលឿន​បំផុត ក៏ដូចជា​ពង្រឹង​ជំហរ​ស្នូល​របស់​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ប្រទេសផងដែរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ជា​ខួប​លើក​ទី ១០ ដែល​លោក គីម នឹងក្លាយ​ជា​មេ​បញ្ជាការ​យោធា​កំពូល​របស់​ប្រទេស ។

ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបាននិយាយថា “កិច្ចជុំនេះបានកើតឡើង នៅ ពេលដែលលោក គីម ត្រូវបានគេមើលឃើញថាកំពុងព្យាយាមពង្រឹងឯកភាពជាតិ និងរឹតបន្តឹងវិន័យក្នុងចំណោមបុគ្គលិកយោធា ស្របពេលមានវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីរោគរាតត្បាតកូវីដ ១៩ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កូរ៉េ​ខាង​ជើង​ ប្រហារជីវិតនិស្សិតម្នាក់ ដោយសាររឿង “Squid Game” (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម