ព័ត៌មានអន្ដរជាតិ
ទ្វីបអាស៊ីក្លាយជាតំបន់ទី២ដែលមានការឆ្លងកូវីដលើស១០លានករណី
នៅថ្ងៃសៅរ៍ ទ្វីបអាស៊ីបានកត់ត្រាការឆ្លងកូវីដលើស១០លានករណីដែលធ្វើឲ្យខ្លូនក្លាយជាតំបន់មានករណីឆ្លងធ្ងន់ធ្ងរបំផុតលំដាប់ទីពីរនៅលើពិភពលោកខណៈករណីបន្តកើនឡើងខ្ពស់នៅក្នុងប្រទេសឥណ្ឌាថ្វីបើមានការធ្លាក់ចុះនៅកន្លែងផ្សេងក៏ដោយ។
នៅពីក្រោយតំបន់អាមេរិកឡាទីន ទ្វីបអាស៊ីបានរួមចំណែកប្រហែលមួយភាគបួននៃករណីសរុបទូទាំងពិភពលោកដែលមាន៤២.១លានករណី។ ជាមួយនឹងការស្លាប់មនុស្សជាង១៦៣,០០០នាក់ជាសកល តំបន់នេះមានប្រហែល១៤ភាគរយ។

ថ្វីបើអាស៊ីមានការរីករាលដាលខ្លាំងក៏ដោយ តែតំបន់ទាំងមូលបានរាយការណ៍អំពីភាពប្រសើរឡើងក្នុងការដោះស្រាយជាមួយជំងឺរាតត្បាតនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ក្នុងទ្វីបនេះ អាស៊ីខាងត្បូងដែលដឹកនាំដោយប្រទេសឥណ្ឌាគឺជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុតពោលគឺរួមចំណែកជិត២១ភាគរយនៃករណីឆ្លងនិង១២ភាគរយនៃករណីស្លាប់។
ឥណ្ឌាជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ ឥណ្ឌាបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាជាង៥៧,០០០ករណីក្នុងមួយថ្ងៃ។

ប្រទេសឥណ្ឌាមានអត្រាស្លាប់ជាមធ្យម៧៦៤នាក់ក្នុងមួយថ្ងៃដែលជាអត្រាអាក្រក់បំផុតនៅលើពិភពលោកនិងមានចំនួនមនុស្សស្លាប់ម្នាក់ក្នុងចំណោម១៣នាក់ដោយសារជំងឺរាតត្បាតជាសកល។
ប្រទេសនេះបានរាយការណ៍ថា មានការឆ្លងជិត៧.៨លានករណីនៅពីក្រោយសហរដ្ឋអាមេរិកដែលមាន៨.៥លានករណី។ អ្នកស្លាប់នៅឥណ្ឌាមាន១១៨,០០០នាក់ចំណែកសហរដ្ឋអាមេរិកមាន២២៤,១២៨នាក់។

អ្នកជិតខាងភាគខាងកើតប្រទេសឥណ្ឌាគឺបង់ក្លាដែស ជាប្រទេសដែលរងគ្រោះខ្លាំងជាងគេលំដាប់ទី២នៅអាស៊ីដែលមានករណីជិត៤០០,០០០ករណី។
នៅអាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ីបានវ៉ាដាច់ហ្វីលីពីនកាលពីសប្តាហ៍មុនជាប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយមានអ្នកឆ្លងជាង៣៧០,០០០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន