Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អាល្លឺម៉ង់ រកឃើញអធិការបតីថ្មីជំនួសលោកស្រី Angela Merkel

បានផុស

នៅ

ឥឡូវនេះលោក Olaf Scholz គឺជាអធិការបតីផ្លូវការរបស់ប្រទេសអាល្លឺម៉ង់ ដោយបញ្ចប់ការដឹកនាំរយៈពេល ១៦ ឆ្នាំរបស់លោកស្រី Angela Merkel ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកត្រូវបានបោះឆ្នោតជ្រើសរើសកាលពីថ្ងៃពុធដោយសភាសហព័ន្ធរបស់ប្រទេសអាល្លឺម៉ង់ជាមួយនឹងសំឡេងគាំទ្រ ៣៩៥ សំឡេង ប្រឆាំង ៣០៣ សំឡេង និងអនុប្បវាទ ៦ សំឡេង ។

នៅ ពេលសួរដោយប្រធានសភាលោកស្រី Baerbel Bas ថាតើគាត់ទទួលយកលទ្ធផលបោះឆ្នោតឬអត់ លោក Scholz បានងក់ក្បាល ហើយនិយាយថាលោកទទួលស្គាល់ ។

ទន្ទឹមនោះ លោក Scholz បានសន្យាថានឹងធ្វើឲ្យសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបកាន់តែមានពណ៌បៃតង ទំនើប និងយុត្តិធម៌ជាងមុន ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថ្មី​នេះគឺជារដ្ឋាភិបាលចម្រុះ រួមគ្នាដោយ​ ៣ គណបក្ស គឺគណបក្សសង្គមប្រជាធិបតេយ្យ របស់លោក Olaf គណបក្សបៃតងបរិស្ថានិយម និងគណបក្សសេរីនិយម ហើយលោក Olaf នឹងកាន់តំណែងមួយនេះរយៈពេល ៤ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ អាល្លឺម៉ង់ រកឃើញករណីវីរុសបំប្លែងខ្លួន Omicron លើអ្នកចាក់វ៉ាក់សាំងពេញដូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម