Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យជំនាញ ថៃ ប្រាប់កុំប្រញាប់ប្រញាល់ចាក់វ៉ាក់សាំងដូសទី ៤

បានផុស

នៅ

នៅ ក្នុងការបង្ហោះ Facebook កាលពីថ្ងៃអង្គារ អ្នកជំនាញខាងមេរោគថៃលោកវេជ្ជបណ្ឌិត Yong Poovorawan បាននិយាយថា កូវីដ ១៩ គឺជាជំងឺថ្មី ហើយវ៉ាក់សាំងរបស់វាក៏ថ្មីផងដែរ ។ ដូច្នេះហើយវិធីល្អបំផុតក្នុងការកម្ចាត់មេរោគគឺត្រូវប្រមូលចំណេះដឹងបន្តិចម្តងៗអំពីអ្វីដែលមានប្រសិទ្ធភាពដើម្បីកាត់បន្ថយហានិភ័យចំពោះអ្នកទទួលការចាក់វ៉ាក់សាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា រហូតមកដល់ពេលនេះ យើងដឹងថា ការចាក់វ៉ាក់សាំងចំនួន ២ ដូសអាចការពាររោគសញ្ញាធ្ងន់ធ្ងរ និងការស្លាប់ពីជំងឺកូវីដ ១៩ ។ ទោះយ៉ាងណាក៏ដោយ ដើម្បីរក្សាភាពស៊ាំខ្ពស់ ការចាក់ដូសជំរុញ ឬដូសទី ៣ ត្រូវបានទាមទារ ។

លោកបានស្នើថា “ដោយផ្អែកលើចំណុចនេះ មនុស្សគ្រប់គ្នាគួរតែទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ២ ដូស ហើយបន្ទាប់មកដូសជំរុញ នៅ ពេលដែលពួកគេអាចធ្វើបាន” ។

លោក Yong បញ្ជាក់ថា “វា​មិន​ចាំ​បាច់​គិត​ពី​ការចាក់ដូស​ទី​ ៤​ ទេ ។ ជំនួសមកវិញ យើងគួរតែរង់ចាំរហូតដល់យើងដឹងបន្ថែមអំពីកូវីដ ១៩ ឬរហូតដល់វ៉ាក់សាំងជំនាន់ថ្មីត្រូវបានបង្កើតឡើង” ។

លោកបាននិយាយថា ការរង់ចាំគឺជារឿងល្អបំផុតដែលត្រូវធ្វើ ចាប់តាំងពីការចាក់ដូសនីមួយៗនៅ ចន្លោះពេលសមស្របមួយដើម្បីឲ្យវ៉ាក់សាំងមានពេលវេលាគ្រប់គ្រាន់ដើម្បីជំរុញភាពស៊ាំ ។ លោក​បាន​បន្ថែម​ថា​ ​លើស​ពី​នេះ​ទៅ​ ទៀត ការ​ប្រញាប់ប្រញាល់​ចាក់វ៉ាក់សាំងច្រើនដូសពេក​អាច​បង្កើន​ហានិភ័យ​នៃ​ផល​រំខាន​ទៅ វិញទេ ។

ជាចុងក្រោយអ្នកជំនាញរូបនេះបាននិយាយថា “ប្រសិនបើអ្នកបានចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំងដូសទី ៤ អ្នកគួរតែពន្យារពេលសម្រាប់ពេលនេះ ហើយរង់ចាំយ៉ាងហោចណាស់ ៦ ខែ បន្ទាប់ពីការចាក់លើកទី ៣ របស់អ្នក ។ យើងមិនដឹងថានឹងមានអ្វីកើតឡើងនាពេលអនាគតទេ ។ វា​អាច​មាន​វីរុសបំប្លែងខ្លួន​ថ្មី​ ឬ​វ៉ាក់សាំង​ប្រភេទ​ថ្មី​” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ថៃ ព្រមានផ្ទុះ អូមីក្រុង ខ្លាំងក្លាក្រោយការប្រារព្ធពិធីឆ្លងឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម