ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនធំៗលើលោកអំពាវនាវឲ្យមានសន្ធិសញ្ញាកាត់បន្ថយការផលិតប្លាស្ទិក
ក្រុមហ៊ុនអន្តរជាតិល្បីៗដូចជា Coca Cola និង PepsiCo នៅថ្ងៃចន្ទនេះបានអំពាវនាវឲ្យកតិកាសញ្ញាជាសាកលមួយដើម្បីប្រយុទ្ធនឹងការបំពុលប្លាស្ទិកក្នុងនោះមានទាំងការកាត់បន្ថយការផលិតប្លាស្ទិកជាដើម។
មន្ត្រីពិភពលោកនឹងជួបគ្នានៅមហាសន្និបាតបរិស្ថានអង្គការសហប្រជាជាតិ (UNEA 5.2) ក្នុងឆ្នាំនេះដើម្បីចាប់ផ្តើមកិច្ចពិភ្សាស្តីអំពីសន្ធិសញ្ញាដើម្បីដោះស្រាយវិបត្តិកាកសំណល់ប្លាស្ទិកដែលកំពុងក្លាយជាសំរាម បំផ្លាញមហាសមុទ្រ និងសម្លាប់សត្វព្រៃ។
វានៅមិនទាន់ច្បាស់ទេថា កិច្ចព្រមព្រៀងណាមួយនឹងផ្តោតសំខាន់លើការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ ឬចាត់វិធានការតឹងរឹងថែមទៀតដូចជា ទប់ស្កាត់ការផលិតប្លាស្ទិកថ្មី ជាដើមដែលវិធានការបែបនេះអាចទំនងប្រឈមនឹងភាពតានតឹងពីក្រុមហ៊ុនប្រេង និងគីមីធំៗ ព្រមទាំងប្រទេសដែលកំពុងផលិតប្លាស្ទិកធំៗដូចជាសហរដ្ឋអាមេរិកជាដើម។
ប្រទេសហត្ថលេខីជាង៧០បានរួមគ្នាក្នុងសេចក្តីថ្លែងការណ៍មួយនានៅថ្ងៃចន្ទនេះ រាប់បញ្ចូលទាំងក្រុមហ៊ុនទំនិញធំៗដូចជា Unilever និង Nestle ជាដើមដែលលក់ផលិតផលជាច្រើនតាមការប្រើប្រាស់ប្លាស្ទិកប្រើតែម្តង ព្រមទាំងក្រុមហ៊ុន Walmart និងធនាគារបារាំង BNP Paribas ផងដែរ។
«យើងស្ថិតនៅក្នុងដំណាក់កាលចាំបាច់មួយដែលអង្គការសហប្រជាជាតិត្រូវតែបង្កើតសន្ធិសញ្ញាមួយ»។ សេចក្តីថ្លែងការណ៍រួមបាននិយាយ និងកត់សំគាល់ថា កិច្ចព្រមព្រៀងណាមួយគួរតែកាត់បន្ថយការផលិត និងការប្រើប្រាស់ប្លាស្ទិកសុទ្ធ។
សេចក្តីថ្លែងការណ៍បន្តថា ៖«UNEA 5.2 គឺជាអ្នកសម្រេចចិត្ត ដែលជាពេលវេលាដ៏ល្អដើម្បីបង្វែរវិបត្តិបំពុលប្លាស្ទិកជាសកល។ យើងមិនអាចខ្វះវាបានទេ»។
តិចជាង១០%នៃប្លាស្ទិកទាំងអស់ត្រូវបានកែច្នៃឡើងវិញ ហើយតាមការស៊ើបអង្កេតរបស់ Reuters កាលពីឆ្នាំមុនបង្ហាញថា បច្ចេកវិទ្យាកែច្នៃឡើងវិញត្រូវបានឧស្សាហកម្មប្លាស្ទិកលើកយកមកជជែកគ្នាគឺពិបាកប្រយុទ្ធនឹងបញ្ហាណាស់។
ទន្ទឹមជាមួយគ្នា ការផលិតប្លាស្ទិក ដែលកើតចេញពីប្រេង និងឧស្ម័ន ត្រូវបានព្យាករថា កើនឡើងទ្វេដងក្នុងរយៈពេល២០ឆ្នាំ។ នេះជាប្រភធំបំផុតនៃប្រាក់ចំណូលអនាគតសម្រាប់ជំនាញថាមពល ខណៈតម្រូវការឥន្ធនៈហ្វូស៊ីលចង់បានគឺថាមពលកើនឡើងវិញ និងរថយន្តអគ្គិសនី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ២១ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ