ព័ត៌មានជាតិ
រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ និង លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ បានរៀបចំអាហារសាមគ្គីជាមួយរដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកប្រមាណជិត ១០០០នាក់ ដែលមកពី ៨៧រោងចក្រ នៃខណ្ឌពោធិ៍សែនជ័យ។

ថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ ដោយមានអភិបាលខណ្ឌ និងចៅសង្កាត់ទាំងប្រាំពីរផងដែរ លោក ហេង សួរ បានបញ្ជាក់ទៅកាន់ប្រតិភូបុគ្គលិក និងរដ្ឋបាលរោងចក្រទាំងអស់ឱ្យដឹងពីកិច្ចការគាំពាររបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដែលត្រៀមខ្លួនរួចជាស្រេចរង់ចាំជួយដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានារបស់រោងចក្រ និងបងប្អូនកម្មករនិយោជិត ដើម្បីធានាបាននូវបរិយាកាស នៃទំនាក់ទំនងវិជ្ជាជីវៈ និងការប្រកបអាជីវកម្មនៅកម្ពុជាកាន់តែប្រសើរ និងដោយរលូនបន្ថែមទៀត។

សម្រាប់ រដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករនិយោជិត ប្រតិភូបុគ្គលិក ក៏ដូចជារោងចក្រទាំងមូលដែលសុទ្ធតែជាផ្នែកសំខាន់ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងបរិយាកាស នៃវិស័យការងារនៅកម្ពុជាទាំងមូល។ ក្នុងនាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ជូនទៅកាន់រដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយគាំទ្រ និងបង្កើតបរិយាកាសដ៏ល្អដល់កម្មករនិយោជិតឱ្យមានជីវភាពរស់នៅកាន់តែប្រើសើរ និងផលិតភាពការងារខ្ពស់ដើម្បីអាចឱ្យគ្រប់ភាគីទាំងរោងចក្រ និងបុគ្គលិកកាន់តែរីកចម្រើនបន្ថែមទៀត។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងភាគីរដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិក ធ្វើការឱ្យជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត ព្រោះអាជ្ញាធរមូលដ្ឋានដែលជាកូនចៅ និងអ្នកបម្រើប្រជាពលរដ្ឋ គឺរង់ចាំជានិច្ចដើម្បីផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់ជូនរោងចក្រ និងប្រតិភូបុគ្គលិកទាំងអស់។

ក្រោយការឡើងថ្លែង និងបង្ហាញសមាសភាពអាជ្ញាធរមូលដ្ឋានដល់រដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកទាំងអស់ លោករដ្ឋមន្ត្រី និងលោកអភិបាលខណ្ឌ បានធ្វើការសំណេះសំណាលផ្ទាល់ជាមួយបុគ្គលិករដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកតាមរោងចក្រនីមួយៗដើម្បីស្តាប់ពីតម្រូវការ និងបង្កើត ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាបន្ថែមទៀត៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


