ព័ត៌មានជាតិ
ប្លាស្ទិកនិងសំរាមនៅក្នុងសមុទ្រ ជាបញ្ហារួមរបស់មនុស្សលោក
លោក ភាវ សុវុទ្ឋី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការរៀបចំផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជាបានលើកឡើងថា ការកើនឡើងនៃប្លាស្ទិកនិងសំរាម នៅក្នុងសមុទ្រជាបញ្ហារួមរបស់មនុស្សលោក។

លោក ភាវ សុវុទ្ឋី មានប្រសាសន៍ថា ការកើនឡើងយ៉ាងឆាប់រហ័សនៃប្លាស្ទិកនិងសំរាម កំពុងក្លាយទៅជាបញ្ហានៅក្នុងសមុទ្រ និងជាបញ្ហារួមរបស់មនុស្សលោក ដែលត្រូវរួមគ្នាដោះស្រាយទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។
ការងារអាទិភាពដែលត្រូវគិតគូរគឺការទទួលខុសត្រូវរបស់អ្នកផលិត (EPR) ការបង្កើនសមត្ថភាព និងការផ្លាស់ប្ដូរឥរិយាបថរបស់អ្នកផលិត សំរាម ការបែងចែកសំរាមដោយ គិតចាប់ពីកុមារតូច ដោយការបញ្ជ្រាបចំណេះដឹង តាមរយៈការអប់រំនៅតាមសាលារៀន ការរៀបចំសាលាមេត្រីបរិស្ថាន អារាមមេត្រីភាព មណ្ឌលសុខភាព សកម្មភាពមេត្រីបរិស្ថាន និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ។


លោកអនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ថែមថា ទន្ទឹមនឹងការធ្វើទំនើបកម្មការគ្រប់គ្រងសំណល់សំរាម ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រតាមដានហើយ ការបែងចែក ការកែច្នៃសំរាមទាំងប្លាស្ទិក អាចយកទៅលក់ទៅធ្វើជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ ឬធ្វើជាប្រេងឥន្ធនៈ និងសំរាមសរីរាង្គ ធ្វើជាជីកំប៉ុស្តិ៍ និងការប្រើប្រាស់ឡើងវិញ៕


-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


