ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ពង្រាយកងទ័ពបន្ថែមក្បែរព្រំដែន អ៊ុយក្រែន ចំពេលមានសម្ពាធពី ណាតូ
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ខ្លួននៅជិតព្រំដែនអ៊ុយក្រែន ដោយសារភាពតានតឹងជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។
លោក Peskov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកថា “យើងយល់ថា វាចាំបាច់ក្នុងការរក្សាកងទ័ពទាំងនោះ ដោយសារស្ថានភាពតានតឹងខ្លាំង និងបរិយាកាសមិនអំណោយផល” ។
លោកបាននិយាយថា ប្រទេសរុស្ស៊ីត្រូវចាត់វិធានការប្រុងប្រយ័ត្នដើម្បីឆ្លើយតបទៅនឹងការកសាងកម្លាំងយោធារបស់ណាតូ ក៏ដូចជាសមយុទ្ធ និងការហោះហើរជាញឹកញាប់នៃយន្តហោះចម្បាំង និងយន្តហោះឈ្លបយកការណ៍នៅជិតព្រំដែនរុស្ស៊ី ។
លោក Peskov បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនពិចារណាលើសកម្មភាពយោធានោះទេ បើទោះបីជាការចរចាជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូលើការធានាសន្តិសុខត្រូវបរាជ័យក៏ដោយ ។
លោកបានបន្តថា យ៉ាងណាក៏ដោយ រុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការតបតវិញ ប្រសិនបើភាគីទាំងពីរមិនអាចឈានដល់ការឯកភាពគ្នានោះ ។
កាលពីដើមសប្តាហ៍នេះ អ្នកការទូតរុស្ស៊ីបានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅទីក្រុងហ្សឺណែវ ជាមួយអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុបនៅទីក្រុងវីយែន ហើយបន្ទាប់មកជាមួយអង្គការណាតូនៅទីក្រុងប្រ៊ុចសែល ខណៈភាគីទាំងអស់បានបញ្ចប់ទៅដោយគ្មានការវិវត្តថ្មីណាមួយឡើយ ។
ជាចុងក្រោយលោក Peskov បានប្រាប់ CNN ថា ណាតូមានការស្ទាក់ស្ទើរក្នុងការសន្យាថា ខ្លួននឹងមិនផ្តល់សមាជិកភាពអ៊ុយក្រែន ឬដាក់ពង្រាយអាវុធវាយលុកនៅលើទឹកដីអ៊ុយក្រែនដែលជាផ្នែកនៃបន្ទាត់ក្រហមរបស់រុស្ស៊ីនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


