ព័ត៌មានជាតិ
លោកស្រី ធី សុវណ្ណថា បដិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិយក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ
លោកស្រី ធី សុវណ្ណថា សមាជិកគណៈអភិបាល និងជាអភិបាលរងក្រុងអរិយក្សត្រ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានចេញមកបដិសេធចំពោះហត្ថលេខាដែលបានចុះកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងកំណត់ហេតុដកហូតមុខតំណែង និងតួនាទីរបស់លោក សូរ ចន័្ទរិទ្ធ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងអរិយក្សត្រ ដែលលោកស្រីអះអាងថា មិនមែនជាហត្ថលេខារបស់ខ្លួននោះទេ គឺជាហត្ថលេខាក្លែងក្លាយ ខណៈលោក សូរ ចន័្ទរិទ្ធ ក៏បានដាក់ពាក្យស្នើសុំការអន្តរាគមន៍ពីថ្នាក់ដឹកនាំផងដែរ។ ជាមួយគ្នានេះ លោកស្រី ធី សុវណ្ណថា ក៏បានស្នើសុំគណៈអភិបាលទាំងអស់ឲ្យពិនិត្យស្រាវជ្រាវករណីនេះឡើងវិញអោយបានច្បាស់លាស់តាមច្បាប់ ជៀសវាងការកសាងកំហុសមានវិប្បដិសារី នៅថ្ងៃខាងមុខ។

ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីលោក សូរ ចន័្ទរិទ្ធ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងអរិយក្សត្រ ត្រូវបានលោក ចាន់ តារា អភិបាលនៃអណៈអភិបាលក្រុងអរិយក្សត្រ ចេញដីកាកែសម្រួលភារកិច្ចពី ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងអរិយក្សត្រ ឲ្យមកជាអនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស ក្រុងអរិយក្សត្រវិញ។

លោកស្រី ធី សុវណ្ណថា បានបញ្ចាក់ថា យោងតាមឯកសាទាំង១០ច្បាប់ស្តីអំពីការដកតួនាទីលោក សូរ ច័ន្ទរិទ្ធិ ដែលលោកស្រីទទួលបានកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ និងបណ្តឹងតវ៉ារបស់លោក សូរ ច័ន្ទរិទ្ធិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកស្រីសង្កេតឃើញភាពមិនប្រក្រតីចំនួន៥ចំនុច ទី១ លោក សូរ ចន័្ទរិទ្ធ មិនព្រមធ្វើឯកសារដីដែលថ្នាក់ដឹកនាំបានផ្តាំផ្ញើអោយធ្វើ តើហេតុអ្វីគាត់មិនព្រមធ្វើឯកសារនេះ? តើឯកសារដីនោះមានបញ្ហាអ្វី? ពាក្យថា ផ្តាំផ្ញើឯកសារដី មានន័យយ៉ាងម៉េច?។ ទី២ ការចោទប្រកាន់ករណីជាច្រើនលើលោក សូរ ចន័្ទរិទ្ធិ តែគ្មានព័ស្តុតា គ្មានឯកសារ អង្គហេតុច្បាស់លាស់។ ទី៣ មានការក្លែងហត្ថលេខា របស់លោកស្រីក្នុងកំណត់ហេតុ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទី៤ អភិបាលក្រុង ប្រើឈ្មោះអភិបាលខេត្ត បង្ខំអោយមន្ត្រីថ្នាក់ក្រោមទាំងអស់ចុះហត្ថលេខាដកលោក សូរ ច័ន្ទរិទ្ធ ។ និងទី៥ ការដកតំណែងលោក សូរ ចន័្ទរិទ្ធិ មានការលាក់បាំងព័ត៌មាន និងការអនុវត្តនីតិវិធីខុសពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក សូរ ចន័្ទរិទ្ធ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងអរិយក្សត្រ ធ្វើធ្វើលិខិតគោរពជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យជួយអន្តរាគមន៍ និងរកយុត្តិធម៌ពីការកសាងសំណុំឯកសារដើម្បីដាក់វិន័យ និងដងហូតមុខតំណែងរបស់ខ្លួន។

សូមបញ្ជាក់ថា លោក សូរ ចន័្ទរិទ្ធ ត្រូវបានរដ្ឋបាលក្រុងអរិយក្សត្រ ប្រកាសដកហូតតំណែងពីប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងអរិយក្សត្រ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ និងប្រកាសតែងតាំងលោក ស៊ុក ធិកា ឋានន្តរស័ក្ដិ ក្រមការ ថ្នាក់លេខ២ ជាប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងអរិក្សត្រ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ៕
អត្ថបទ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ