ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់អាចផ្អាកបំពងយក្សក្រោមសមុទ្រ បើរុស្ស៊ីវាយប្រហារអ៊ុយក្រែន
យោងតាមអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបង្ហើបកាលពីថ្ងៃអង្គារ៍ម្សិលមិញថា ប្រទេសអាល្លឺម៉ង់ប្រហែលជាពិចារណាផ្អាកបំពងយក្សក្រោមសមុទ្រ Nord Stream 2 ប្រសិនបើប្រទេសរុស្ស៊ីវាយប្រហារប្រទេសអ៊ុយក្រែន ខណៈសម្ពាធកើនឡើងលើរដ្ឋាភិបាលរបស់លោកឲ្យមានចំណាត់ថ្នាក់លើរដ្ឋាភិបាលវិមានក្រឹមឡាំង។

លោក Scholz បានជួបអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅប៊ែកឡាំងដើម្បីពិភាក្សាជំហានបន្ទាប់ ក្រោយពេលកិច្ចពិភាក្សារវាងរុស្ស៊ី និងប្រទេសលោកខាងលិចស្តីពីការដាក់ពង្រាយទ័ពរាប់ពាន់នាក់របស់រុស្ស៊ីនៅព្រំដែនជាមួយអ៊ុយក្រែនចប់ដោយគ្មានដំណោះស្រាយកាលពីសប្តាហ៍មុន។
លោក Scholz ធ្លាប់បាននិយាយថា អាល្លឺម៉ង់គឺបើកចំហរចំពោះការដាក់ទណ្ឌកម្ម ប្រសិនបើរុស្ស៊ីវាយប្រហារអ៊ុយក្រែន។ អ្វីគ្រប់យ៉ាងស្ថិតនៅលើតុរួចហើយ ក្នុងនោះមានការបញ្ឈប់បំពងក្រោមសមុទ្រ Nord Stream 2 ពីរុស្ស៊ីទៅអាល្លឺម៉ង់ ដែលជាផ្លូវនាំយកឧស្ម័នរុស្ស៊ីច្រើនទៅអ៉ឺរ៉ុបខាងលិច។
អ្នកឃ្លាំមើលមួយចំនួនបាននិយាយថា លោកអធិការបតីអាល្លឺម៉ង់កំពុងផ្ញើសញ្ញាចម្រុះដោយបានហៅបំពងក្រោមសមុទ្របានកសាងរួច ប៉ុន្តែមិនទាន់អនុម័តសម្រាប់ប្រតិបត្តិការជាគម្រោងពាណិជ្ជកម្មឯកជនដែលមិនគួរត្រូវជ្រើសរើសធ្វើជាទណ្ឌកម្មឡើយ។

គណបក្សប្រជាធិបតេយ្យសង្គមរបស់លោក ដៃគូជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលចម្រុះមានប្រវត្តិសាស្ត្រជិតស្និទ្ធជាមួយរុស្ស៊ីជាងគណបក្សផ្សេងៗនៅអាល្លឺម៉ង់ ហើយទីក្រុងប៊ែកឡាំងស្ថិតក្រោមសម្ពាធដើម្បីរកផ្លូវបំពេញចន្លោះថាមពលរបស់ខ្លួននៅពេលឈប់ផលិតធ្យូងថ្ម និងថាមពលនុយក្លេអ៊ែរ ដើម្បីផ្តោតលើថាមពលបៃតង។
អ្នកប្រឆាំងនឹងបំពងក្រោមសមុទ្រ Nord Stream 2 ដែលមានអ៊ុយក្រែន និងសហរដ្ឋអាមេរិកបាននិយាយថា វានឹងធ្វើឲ្យអឺរ៉ុបពឹងផ្អែកខ្លាំងលើថាមពលពីរុស្ស៊ី។
ឆ្លើយតបទៅសំនួរអំពី Nord Stream 2 លោក Scholz បានប្រាប់អ្នកកាសែតថា ៖«វាច្បាស់ដែលនឹងមានតម្លៃខ្ពស់ត្រូវចំណាយ និងថា អ្វីគ្រប់យ៉ាងនឹងត្រូវបានពិភាក្សាដែលអាចមានអន្តរាគមន៍យោធានៅអ៊ុយក្រែន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


