ព័ត៌មានអន្ដរជាតិ
អង់គ្លេស គ្រោងបញ្ជូនអាវុធបន្ថែមទៀតទៅ អ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយកាលពីថ្ងៃពុធទី១៩ខែមករាថា ចក្រភពអង់គ្លេសបើកទូលាយ ក្នុងការបញ្ជូនអាវុធបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីព្យាយាមទប់ស្កាត់ការឈ្លានពានណាមួយរបស់រុស្ស៊ី។

លោកបានប្រាប់កាសែត Daily Mail ថា ចក្រភពអង់គ្លេសអាចនឹងបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះចំនួន២,០០០គ្រាប់បន្ថែមទៀត ទៅអ៊ុយក្រែន ក្នុងសប្តាហ៍នេះ។
រឿងនេះកើតឡើងចំពេលដែលប្រទេសរុស្ស៊ី ដាក់ពង្រាយកងទ័ពប្រមាណ១២៧,០០០នាក់នៅព្រំដែនជាប់អ៊ុយក្រែន រួមជាមួយរថក្រោះ និងអាវុធផ្សេងទៀត ក្នុងការត្រៀមខ្លួនជាក់ស្តែងសម្រាប់ការលុកលុយ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ លោក Wallace និយាយថា “ខ្ញុំនឹងរក្សាចិត្ត បញ្ជូនអាវុធការពារបន្ថែមទៀតទៅកាន់អ៊ុយក្រែន ក្រោមការត្រួតពិនិត្យយ៉ាងដិតដល់។ ខ្ញុំមិនបដិសេធអ្វីក្រៅពីការជួយអ៊ុយក្រែនក្នុងការការពារខ្លួននោះទេ”។
លោកបន្តថា “ចក្រភពអង់គ្លេសប្តេជ្ញាឈរខាងអ៊ុយក្រែន អធិបតេយ្យភាពរបស់អ៊ុយក្រែន និងផលប្រយោជន៍ទៅវិញទៅមករបស់យើង។ យើងបានជួយពួកគេក្នុងការកសាងសមត្ថភាពការពារអស់រយៈពេលប្រាំបីឆ្នាំមកហើយ ហើយយើងបានសម្រេចចិត្តបង្កើនជំនួយនោះដោយផ្អែកលើការឈ្លានពានរបស់រុស្ស៊ី។ ចក្រភពអង់គ្លេសឈរនៅខាងសម្ព័ន្ធមិត្តរបស់ខ្លួន”។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីកាលពីយប់មិញ បានចោទអង់គ្លេសថា បានបង្កភាពតានតឹងក្នុងតំបន់ជាមួយនឹងការដាក់ពង្រាយអាវុធ។ ស្ថានទូតរបស់ទីក្រុងមូស្គូនៅទីក្រុងឡុងដ៍បានបង្ហោះលើ Twitter ថា “វាច្បាស់ណាស់ថា ការនាំចេញអាវុធរបស់ចក្រភពអង់គ្លេសទៅអ៊ុយក្រែន នឹងគ្រាន់តែបញ្ឆេះវិបត្តិ និងបង្កើនភាពតានតឹងប៉ុណ្ណោះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ជនស៊ីវិល អ៊ុយក្រែន ចូលហ្វឹកហាត់ជាមួយយោធា ចំពេលភ័យខ្លាច ការឈ្លានពានរបស់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


