Connect with us

ព័ត៌មានអន្ដរជាតិ

អាចម៍ផ្កាយ ធំជាងរូបសំណាកសេរីភាព ២ ដង កំពុងហោះចូលជិតផែនដី

បានផុស

នៅ

កំណត់ត្រារបស់អង្គការ NASA បានបង្ហាញថា អាចម៍ផ្កាយយក្សមួយដុំកំពុងខិតមកជិតផែនដី ប៉ុន្តែមិនមានហានិភ័យនៃការបុកទង្គិចគ្នានោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារអវកាសអាមេរិកបានចាត់ថ្នាក់ដុំអាចម៍ផ្កាយ 2017 XC62 ជា “វត្ថុអវកាសនៅជិតផែនដី” (NEO) ដែល NASA ជឿថាមានទទឹងយ៉ាងហោចណាស់ ១៨៩ ម៉ែត្រ ពោលវា​មាន​ន័យ​ថា ដុំ​អាចម៍​ផ្កាយនេះ​មាន​ទំហំ​ធំ​ជាង​រូបសំណាក​សេរីភាព​ដល់​ទៅ​ ២ ​ដង ។

អាចម៍ផ្កាយដ៏ធំសម្បើមនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្លងកាត់ផែនដីក្នុងល្បឿនប្រហែល ១៥,២៨៨ គីឡូម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃទី ២៤ ខែមករានេះ ។

នៅចំណុចជិតបំផុតរបស់វា ថ្មអវកាសត្រូវបានគេរំពឹងថានឹងឆ្លងកាត់ផែនដីនៅចម្ងាយប្រហែល ៧ លានគីឡូម៉ែត្រ ខណៈវត្ថុអវកាសណាមួយដែលផ្លាស់ទីក្នុងចម្ងាយ ៤.៦៥ លានម៉ាយពីផែនដីត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុកថា “អាចមានគ្រោះថ្នាក់” ។

គួរបញ្ជាក់ថា កាលពីខែមុន ក្រុមអ្នកស្រាវជ្រាវ NASA បានរាយការណ៍ថា អាចម៍ផ្កាយមួយមានទំហំប៉ុន Big Ben នឹងធ្លាក់ចូលបរិយាកាសផែនដីនៅថ្ងៃចូលឆ្នាំសកល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាចម៍ផ្កាយគ្រោះថ្នាក់ ទំហំប៉ុន ប៉ម Eiffel កំពុងហោះសំដៅមក ផែនដី (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម