ព័ត៌មានអន្ដរជាតិ
ការប្រែប្រួលអាកាសធាតុនាំឲ្យមនុស្សជាងកន្លះលាននាក់លើលោកដាច់សរសៃឈាមខួរក្បាលស្លាប់ក្នុងមួយឆ្នាំ
ការសិក្សាថ្មីមួយបានរកឃើញថា គ្រាន់តែមួយឆ្នាំ ២០១៩ មានមនុស្សជាងកន្លះលាននាក់បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលដែលបណ្ដាលមកពីសីតុណ្ហភាពឡើងខ្ពស់ពេក និងទាបពេក ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១២ ខែមេសាកន្លងទៅ ។

ការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី Neurology បានរកឃើញថា ចាប់តាំងពីឆ្នាំ ១៩៩០ មកចំនួននៃជំងឺដាច់សរសៃឈាមខួរក្បាលដែលបណ្តាលមកពីសីតុណ្ហភាពខ្ពស់ និងទាបកំពុងកើនឡើងនៅជុំវិញពិភពលោក ខណៈបុរសមានជំងឺដាច់សរសៃឈាមខួរក្បាលច្រើនជាងស្ត្រីទាក់ទងនឹងសីតុណ្ហភាពខ្លាំង ។
អ្នកស្រាវជ្រាវបានកត់សម្គាល់ថា ចំនួនមនុស្សដែលកើតជំងឺដាច់សរសៃឈាមខួរក្បាលបានកើនឡើង នៅពេលដែលសីតុណ្ហភាពមិនអំណោយផល រាប់ចាប់តាំងពីទាំងសីតុណ្ហភាពក្តៅ និងត្រជាក់ ហើយបញ្ហានេះកើនឡើងខ្លាំងនៅឆ្នាំ ២០១៩ ពោលច្រើនជាងឆ្នាំ ១៩៩០ ទ្វេដង ។

ទន្ទឹមនោះ នៅពេលដែលភពផែនដីកាន់តែក្តៅ បន្ទុកនៃជំងឺដាច់សរសៃឈាមខួរក្បាល ក៏កើនឡើងយ៉ាងឆាប់រហ័សផងដែរ ហើយចំនួននោះនឹងកើនឡើងយ៉ាងខ្លាំងបន្តទៀតនាពេលអនាគត ។
គួរបញ្ជាក់ថា ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាបញ្ហាសុខភាពដ៏សំខាន់រួចទៅហើយ ដោយការសិក្សាពីមុនបានបង្ហាញថា វាគឺជាមូលហេតុចម្បងទី ៣ នៃពិការភាពនៅទូទាំងពិភពលោក និងជាមូលហេតុចម្បងមួយនៃការស្លាប់បាត់បង់ជីវិតរបស់មនុស្សលោក ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


