ព័ត៌មានអន្ដរជាតិ
ប៉េកាំង រកឃើញករណីឆ្លងកូវីដខ្ពស់បំផុត ខណៈអូឡាំពិក នៅមិនដល់មួយសប្តាហ៍ទៀត
ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ខែ ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅមិនដល់មួយសប្តាហ៍ទៀតផង។

មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថា តំបន់នានានៃស្រុក Fengtai ក្នុងរដ្ឋធានី ត្រូវបានបិទខ្ទប់ ដោយមនុស្សប្រហែល២លាននាក់នឹងត្រូវធ្វើតេស្ត។

គណៈកម្មាធិការសុខភាពជាតិចិន បានបញ្ជាក់ថា មានការឆ្លងថ្មីចំនួន២០ករណីក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យទី៣០ខែមករា ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីខែមិថុនាឆ្នាំ២០២០មក និង៥៤ករណីបើសរុបនៅក្នុងប្រទេសទាំងមូល។

លើសពីនេះទៀត មានការឆ្លងថ្មីចំនួន ៣៤ករណី នៅក្នុងភូមិអូឡាំពិក រួមទាំងអត្តពលិក ឬមន្ត្រីចំនួន១៣នាក់ផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នឹងត្រូវចាប់ផ្តើមក្នុងរយៈពេលតែប្រាំថ្ងៃទៀតប៉ុណ្ណោះ ខណៈអត្តពលិក និងមន្ត្រីជាង ៣,០០០នាក់បានមកដល់ប្រទេសចិនរួចទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន ប្រាប់ឲ្យកាត់បន្ថយការទិញទំនិញពីបរទេស ប្រយ័ត្នឆ្លងកូវីដ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


