ព័ត៌មានអន្ដរជាតិ
ភរិយាលោក គីម ជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្រោយបាត់មុខ៥ខែ
នៅថ្ងៃពុធទី២ខែកុម្ភៈនេះ ភរិយារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោកស្រី រី សុលជូ បានបង្ហាញខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាលើកដំបូង ក្នុងរយៈពេលជិតប្រាំខែ ខណៈគ្រួសារដែលកំពុងកាន់អំណាច ព្យាយាមលាក់ខ្លួនអំឡុងវិបត្តិជំងឺរាតត្បាត កូវីដ១៩។

ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បានរាយការណ៍ថា លោក គីម និងលោកស្រី រី បានចូលរួមការសម្តែងសិល្បៈមួយនៅឯរោងមហោស្រព Mansudae ក្នុងរដ្ឋធានីព្យុងយ៉ាង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោកស្រីត្រូវបានគេឃើញជាសាធារណៈលើកចុងក្រោយនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១ ក្នុងពេលដែលលោកស្រីចូលរួមជាមួយស្វាមី ទៅមើលចេតិយ Kumsusan Palace of the Sun ដែលជាកន្លែងដាក់សពជីតា និងឪពុករបស់លោក គីម ក្នុងខួបនៃការបង្កើតប្រទេស។

លោកស្រី រី ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ ដោយសារលោកស្រីតែងតែអមដំណើរលោក គីម ក្នុងកម្មវិធីសង្គម អាជីវកម្ម និងសូម្បីតែព្រឹត្តិការណ៍យោធា ផ្ទុយស្រឡះពីឪពុករបស់គាត់ គឺលោក គីម ជុងអ៊ីល ដែលកម្រចេញមុខជាសាធារណៈជាមួយភរិយាណាស់។
ភ្នាក់ងារចារកម្មកូរ៉េខាងត្បូងជឿថា លោក គីម និងលោកស្រី រី មានកូនបីនាក់ ប៉ុន្តែរឿងរបស់ពួកគេមិនសូវត្រូវបានគេដឹងជាសាធារណៈឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ដឹងមូលហេតុពីក្រោយការស្រកទម្ងន់មិនធ្លាប់មានរបស់ គីម ជុងអ៊ុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


