Connect with us

ព័ត៌មានអន្ដរជាតិ

ចម្លែក! ភ្លើងស្ដុបនៅ ជប៉ុន ពណ៌ដែលអនុញ្ញាតឲ្យ “ទៅ” មិនមែន បៃតង ទេ

បានផុស

នៅ

នៅក្នុងប្រទេស និងដែនដីភាគច្រើនជាទូទៅ ភ្លើងចរាចរណ៍មាន ៣ ពណ៌ ដោយពណ៌ក្រហម មានន័យថាឈប់ ពណ៌បៃតង មានន័យថាទៅ និងពណ៌លឿង មានន័យថា ប្រុងប្រយ័ត្ន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកនៅប្រទេសជប៉ុនភ្លើងស្តុបក៏មាន ៣ ពណ៌ដូចគ្នា ប៉ុន្តែពណ៌ដែលមានន័យថាទៅមិនមែនពណ៌បៃតងនោះទេគឺជំនួសដោយពណ៌ខៀវទៅវិញ ។

ចំណែកមូលហេតុដែលមានពណ៌ខៀវនៅលើភ្លើងស្តុបបែបនេះ គឺដោយសារតែកត្តាភាសាជប៉ុន ។ កាលពីរាប់រយឆ្នាំមុន ភាសាជប៉ុនមានតែ ៤ ពាក្យប៉ុណ្ណោះសម្រាប់ពណ៌នាអំពីពណ៌ដូចជា ពាក្យសម្រាប់សម្គាល់ពណ៌ខ្មៅ ស ក្រហម និងខៀវ ។

ជនជាតិជប៉ុនបុរាណបានកំណត់ពណ៌បៃតង និងពណ៌ខៀវនៅក្នុងវិសាលគមនៃសម្លេងដូចគ្នា ដូច្នេះពួកគេបានប្រើពាក្យតែមួយហៅថា “Ao” ដើម្បីដាក់ឈ្មោះពណ៌ទាំងពីរ ។ ប៉ុន្តែបច្ចុប្បន្ននេះ​មាន​ពាក្យ​ ២ ​ផ្សេង​គ្នា​ត្រូវ​បាន​គេ​ប្រើ​គឺ “ao” បង្ហាញ​ពី​ពណ៌​ខៀវ ចំណែក “midori” មាន​ន័យ​ថា​បៃតង ខណៈពាក្យ “midori” នេះត្រូវបានយល់ថាជាស្រមោលនៃពណ៌ខៀវទៅវិញ ។

ដោយផ្អែកលើកត្តានេះហើយ ទើបបច្ចុប្បន្នយើងនៅតែឃើញរបស់របរដែលមានពណ៌បៃតងត្រូវបានសម្គាល់ថាជាពណ៌ខៀវនៅក្នុងភាសាជប៉ុន ។ នៅក្នុងឆ្នាំ ១៩៧៣ ភ្លើងស្តុបនៅក្នុងប្រទេសជប៉ុនត្រូវបានផ្លាស់ប្តូរពីពណ៌ខៀវទាំងស្រុងឲ្យទៅពណ៌ខៀវបែបស្រមោលនៃពណ៌បៃតងវិញ ប៉ុន្តែតាមបច្ចេកទេសនៅតែមានពណ៌បៃតងដដែល ។ ដូច្នេះហើយទើបយើងនៅតែឃើញ ភ្លើងស្តុបនៅប្រទេសជប៉ុនមិនមានពណ៌បៃតងច្បាស់ដូចនៅប្រទេសដទៃទៀតនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ MRT

ចុចអាន ៖ មកដឹង ប្រាក់ខែគ្រូបង្រៀនប្រទេសទាំង ១០ នៅ អាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម