ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងនឹងឡើង១២០ដុល្លារក្នុងមួយបារ៉ែលយ៉ាងស្រួល បើវិបត្តិរុស្ស៊ី-អ៊ុយក្រែនផ្ទុះ
តម្លៃប្រេងអាចឡើងដល់១២០ដុល្លារអាមេរិកក្នុងមួយបារ៉ែលយ៉ាងងាយស្រួល ប្រសិនបើការនាំចេញប្រេងឆៅរបស់ប្រទេសរុស្ស៊ីត្រូវបានរារាំងដោយភាពតានតឹងជាមួយអ៊ុយក្រែន។ នេះបើយោងតាមការព្យាកររបស់ក្រុមហ៊ុន JPMorgan។
លោក Natasha Kaneva ប្រធានយុទ្ធសាស្ត្រទំនិញសកលរបស់ JPMorgan បាននិយាយថា ៖«រាល់ការរាំងស្ទះដល់ការលំហូរប្រេងពីរុស្ស៊ីនៅក្នុងបរិបទនៃភាពតានតឹងក្នុងតំបន់អាចធ្វើឲ្យតម្លៃឡើងដល់១២០ដុល្លារអាមេរិកក្នុងមួយបារ៉ែលយ៉ាងងាយស្រួល»។

កាលពីថ្ងៃអង្គារ៍ម្សិលមិញ តម្លៃប្រេងឡើងដល់៩១ដុល្លារអាមេរិកក្នុងមួយបារ៉ែលដែលជាតម្លៃខ្ពស់ក្នុងរយៈពេល៧ឆ្នាំចុងក្រោយ។
ក្រុមហ៊ុន JPMorgan បានព្រមានថា ប្រសិនការនាំចេញប្រេងរុស្ស៊ីត្រូវបានកាត់ពាក់កណ្តាល តម្លៃប្រេង Brent អាចឡើងដល់១៥០ដុល្លារអាមេរិកក្នុងមួយបារ៉ែលដែលជាតម្លៃខ្ពស់បំផុតគ្រប់សម័យកាល ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨ដែលតម្លៃប្រេង Brent ឡើងខ្ពស់ជាប់កំណត់ត្រា ១៤៧.៥០ដុល្លារអាមេរិកក្នុងមួយបារ៉ែល។
តើការផ្គត់ផ្គង់គំរាមកំហែងយ៉ាងណា? ភាពតានតឹងរុស្ស៊ី-អ៊ុយក្រែនបានធ្វើឲ្យតម្លៃប្រេងឡើងថ្លៃកាន់តែខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។ កាលពីថ្ងៃចន្ទ តម្លៃប្រេងឆៅ Brent បានឡើងខ្ពស់បំផុតក្នុងរយៈពេល៧ឆ្នាំចុងក្រោយគឺ៩៤ដុល្លារក្នុង១បារ៉ែល បើទោះជាចុះមកត្រឹម៩១ដុល្លារនៅថ្ងៃអង្គារ៍។
រុស្ស៊ីដែលជាប្រទេសផលិតប្រេងធំលំដាប់ទី២ក្នុងពិភពលោកទាំងប្រេង និងឧស្ម័នធម្មជាតិ ដើរតួនាទីយ៉ាងសំខាន់នៅអង្គការ OPEC+ ជាក្រុមផលិតដែលទើបតែបន្ថែមផលិតកម្មមកវិញបណ្តើរៗ ក្រោយពេលថយចុះក្នុងអន្តរកាលកូវីដ។
វិបត្តិអ៊ុយក្រែន-រុស្ស៊ីបង្កហានិភ័យជាច្រើនដល់ទីផ្សារប្រេង។ ទី១ ជម្លោះបែបនេះអាចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់។ ទី២ មហាអំណាចលោកខាងលិចអាចស្វែងរកការដាក់ទណ្ឌកម្មលើរុស្ស៊ីដែលអាចធ្វើឲ្យប៉ះពាល់ដល់ការនាំចេញថាមពលរបស់ប្រទេស ទោះជាមន្ត្រីអាមេរិកបានបង្ហាញពីចំណូលចិត្តសម្រាប់ការដាក់ទណ្ឌកម្មវិស័យផ្សេងទៀតនៃសេដ្ឋកិច្ចរបស់ខ្លួនជាមុនក៏ដោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


