Connect with us

ព័ត៌មានអន្ដរជាតិ

ស្អែកនេះ អ្នកទៅលេង វៀតណាម នឹងលែងរឹតបន្តឹងដូចមុនហើយ

បានផុស

នៅ

លោក Dinh Viet Son អនុប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានប្រាប់កាសែត Tuoi Tre (Youth) កាលពីថ្ងៃអាទិត្យថា វៀតណាមនឹងលុបចោលការរឹតបន្តឹងលើប្រតិបត្តិការនៃជើងហោះហើរ និងអ្នកដំណើរអន្តរជាតិ ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈតទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Son បញ្ជាក់ថា ជើងហោះហើរដទៃទៀតនឹងអាស្រ័យលើបទប្បញ្ញត្តិនៃប្រទេសផ្សេងៗក៏ដូចជាតម្រូវការទីផ្សារផងដែរ ។ ប៉ុន្តែជប៉ុន និងកូរ៉េខាងត្បូង នៅតែរឹតបន្តឹងជើងហោះហើរពីវៀតណាម ដែលជាផ្នែកមួយនៃវិធានការឆ្លើយតបនឹងជំងឺរាតត្បាត ។

លោក Son បានបន្ថែមថា ប្រទេសចិនមិនបានយល់ព្រមក្នុងការបន្តជើងហោះហើរធម្មតាឡើងវិញជាមួយវៀតណាមនោះទេ បើទោះបីជាមានសំណើចុងក្រោយនេះក៏ដោយ ។

ក្រោយពីការរឹតបន្តឹងបែបនេះត្រូវបានដកចេញ ការមកដល់អន្តរជាតិនឹងនៅតែត្រូវធ្វើតាមបទប្បញ្ញត្តិស្តីពីការទប់ស្កាត់ និងត្រួតពិនិត្យអន្តោប្រវេសន៍ និងជំងឺរាតត្បាត ដូចដែលបានណែនាំដោយក្រសួងសន្តិសុខសាធារណៈ ក្រសួងការបរទេស និងក្រសួងសុខាភិបាល ។

ដោយសារជំងឺរាតត្បាត វៀតណាមបានបិទព្រំដែនចាប់ពីខែមីនា ឆ្នាំ ២០២០ ដល់ដំណាច់ឆ្នាំ ២០២១ ដោយលើកលែងតែការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋវៀតណាម អ្នកជំនាញបរទេស អ្នកការទូត អ្នកវិនិយោគ កម្មករជំនាញ និងនិស្សិត ដែលត្រូវបានអនុញ្ញាតឲ្យចូលប្រទេសអាស៊ីអាគ្នេយ៍ ប្រសិនបើតម្រូវការធ្វើចត្តាឡីស័ក ។

គួររម្លឹកថា វៀតណាមបានបន្តជើងហោះហើរទៀងទាត់ជាមួយសហរដ្ឋអាមេរិក ជប៉ុន ថៃ កម្ពុជា តៃវ៉ាន់ សិង្ហបុរី អូស្ត្រាលី រុស្ស៊ី ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ចាប់តាំងពីថ្ងៃទី ១ ខែមករា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ វៀតណាម បានដឹកពលរដ្ឋខ្លួនចេញពី កម្ពុជា និងប្រទេសផ្សេងទៀត ជាង ២ ពាន់នាក់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម