ព័ត៌មានអន្ដរជាតិ
រកឃើញវីរុសកូវីដថ្មីដ៏គ្រោះថ្នាក់ ៣ ប្រភេទ ក្នុងប្រទេស ជាប់កម្ពុជា
ស្របពេលដែលពិភពលោកកំពុងស្ថិតក្នុងឆ្នាំទី៣នៃជំងឺរាតត្បាតកូវីដ១៩ ប្រភពដើមនៃជំងឺដែលបានសម្លាប់មនុស្ស ៥.៨លាននាក់រួចទៅហើយនោះ នៅតែជាអាថ៌កំបាំង។

ពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតាមដានមេរោគថ្មីចំនួនបី ដែលស្រដៀងទៅនឹងវីរុស SARS-CoV-2 ដែលពួកគេអះអាងថា អាចឆ្លងកោសិកាមនុស្ស និងបន្ថែមទម្ងន់ដល់ទ្រឹស្តីដែលថា មេរោគកូវីដ១៩ មានប្រភពចេញពីសត្វ។
ការសិក្សាដែលត្រូវបានបោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្តី Nature កាលពីថ្ងៃពុធទី១៦ខែកុម្ភៈ បានសង្ខេបលទ្ធផលនៃការស្រាវជ្រាវ ដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យជាតិឡាវ និងវិទ្យាស្ថានប៉ាស្ទ័រឡាវ ព្រមទាំងសាកលវិទ្យាល័យប៉ារីសផងដែរ។

យោងតាមការស្រាវជ្រាវនេះបានបង្ហាញថា មេរោគថ្មីដែលមានឈ្មោះ BANAL-103, BANAL-236, និង BANAL-52 ត្រូវបានរកឃើញក្នុងខ្លួនសត្វប្រចៀវ នៅភាគខាងជើងប្រទេសឡាវ ហើយពួកវាមានហ្សែនស្រដៀងទៅនឹងវីរុស SARS-CoV-2។
ការសិក្សាបានចង្អុលបង្ហាញថា មេរោគកូវីដថ្មីនេះបានបង្ហាញពីភាពស្រដៀងគ្នាជាក់លាក់ នៅក្នុងធាតុសំខាន់នៃសរសៃប្រូតេអ៊ីន ដែលអាចឲ្យមេរោគភ្ជាប់ទៅនឹងកោសិការបស់មនុស្ស។

Marc Eloit ប្រធានមន្ទីរពិសោធន៍ Pathogen Discovery នៅវិទ្យាស្ថានប៉ាស្ទ័រ បានកត់សម្គាល់ថា “មេរោគដែលត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វប្រចៀវ បានគាំទ្រទ្រឹស្តីដែលថាវីរុស SARS-CoV-2 អាចកើតចេញពីសត្វប្រចៀវរស់នៅក្នុងតំបន់ខ្ពង់រាប Karst ដ៏ធំល្វឹងល្វើយនៅឧបទ្វីបឥណ្ឌូចិន ដែលលាតសន្ធឹងលើប្រទេសឡាវ វៀតណាម និងចិន”។
គួរបញ្ជាក់ថា ការសិក្សានេះកើតឡើងចំពេលដែលអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោក នៅតែមានមន្ទិលសង្ស័យអំពីប្រភពដើមនៃជំងឺកូវីដ១៩ ដោយអ្នកខ្លះជឿថា វីរុស SARS-CoV-2 មានប្រភពចេញពីសត្វប្រចៀវ បន្ទាប់មកឆ្លងទៅសត្វមួយទៀត មុនពេលឆ្លងដល់មនុស្ស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន២ ត្រៀមផលិតថ្នាំគ្រាប់ព្យាបាល កូវីដ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


