Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន និងរុស្ស៊ី ត្រៀមជួបចរចាគ្នា ជុំទី៣ នៅថ្ងៃនេះ

បានផុស

នៅ

បន្ទាប់ពីសង្គ្រាមអស់រយៈពេលជិតពីរសប្តាហ៍មក មន្ត្រីអ៊ុយក្រែន និងរុស្ស៊ីត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នាសម្រាប់ការចរចាជុំទីបី ដែលភាគីទាំងពីរនិយាយថា អាចនឹងធ្វើឡើងនៅថ្ងៃចន្ទទី០៧ខែមីនានេះ ថ្វីបើទីតាំង និងពេលវេលាពិតប្រាកដមិនត្រូវបានបញ្ជាក់ច្បាស់ក៏ដោយ។

This image has an empty alt attribute; its file name is PTRhZGQyNjc5MGRmZTczYjJmZTM2ZDdlNDIzZDg0ODMx.thumb_-1024x538.jpg

គណៈប្រតិភូទាំងពីរបានជួបគ្នាលើកចុងក្រោយនៅក្នុងតំបន់ Brest ភាគខាងលិចប្រទេសបេឡារុស សម្រាប់ការចរចាសន្តិភាពចំនួនពីរជុំកន្លងមក ហើយបានយល់ព្រមឲ្យមានច្រករបៀងមនុស្សធម៌នៅក្នុងទីក្រុង Mariupol និង Volnovakha ដើម្បីជួយសម្រួលដល់ការជម្លៀសជនស៊ីវិល។

ទោះបីជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងដើម្បីជម្លៀសចេញពីទីក្រុង Mariupol បានបរាជ័យកាលពីថ្ងៃអាទិត្យ ខណៈប្រទេសរុស្ស៊ី​និង​អ៊ុយក្រែន ​បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​មិន​គោរព​បទ​ឈប់​បាញ់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ មីស៊ីល របស់អូស្រ្តាលី បញ្ជូនទៅដល់ អ៊ុយក្រែន ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម