ព័ត៌មានអន្ដរជាតិ
មីស៊ីល របស់អូស្រ្តាលី បញ្ជូនទៅដល់ អ៊ុយក្រែន ហើយ
កាលពីសប្តាហ៍មុន ប្រទេសអូស្ត្រាលីបានសន្យាថានឹងផ្តល់មីស៊ីល គ្រាប់រំសេវ និងសម្ភារៈយោធាផ្សេងទៀតស្មើនឹងទំហំទឹកប្រាក់ចំនួន៥០លានដុល្លារអាមេរិកទៅឲ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។

ស្រាប់តែនៅថ្ងៃចន្ទទី០៧ខែមីនានេះ លោកនាយករដ្ឋមន្ត្រី Scott Morrison បាននិយាយថា មីស៊ីលអូស្រ្តាលីបានទៅដល់ប្រទេសអ៊ុយក្រែនហើយ។
ស្របពេលជាមួយគ្នានោះ លោកក៏បានពណ៌នាអំពីទំនាក់ទំនងជិតស្និទ្ធរវាងរុស្ស៊ី និងចិនថា ជាឱកាសនិយមជាជាងយុទ្ធសាស្ត្រផងដែរ។

លោកបាននិយាយថា រុស្ស៊ី និងចិនមានចិត្តចង់បានសណ្នាប់ធ្នាប់ពិភពលោកថ្មីមួយ ជាជាងអ្វីដែលមានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
លោក Morrison ថែមទាំងបានរិះគន់ការបរាជ័យរបស់ទីក្រុងប៉េកាំង ក្នុងការថ្កោលទោសការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការពង្រីកពាណិជ្ជកម្មរបស់ចិនលើស្រូវសាលីរបស់រុស្ស៊ី ស្របពេលដែលប្រទេសផ្សេងទៀតកំពុងដាក់ទណ្ឌកម្ម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ កងទ័ពអ៊ុយក្រែន វាយយកបានទីក្រុងមួយមកវិញ ហើយសម្លាប់មេបញ្ជាការជាន់ខ្ពស់រុស្ស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


