ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដឹងពីកន្លែងលាក់ខ្លួនរបស់លោក Zelensky
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនៅថ្ងៃចន្ទនេះបានឲ្យដឹងថា រុស្ស៊ីបានដឹងពីកន្លែងលាក់ខ្លួនរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។
ប៉ុស្តិ៍ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែលបានរាយការណ៍ថា រុស្ស៊ីបានដឹងពីកន្លែងលាក់ខ្លួនរបស់លោក Zelensky ហើយបានប្រាប់ប្រទេសមួយចំនួនថា ពួកគេមិនចង់បង្កគ្រោះថ្នាក់ដល់មេដឹកនាំអ៊ុយក្រែននោះទេ ដោយរក្សាឲ្យលោកនៅរស់ និងចង់ចាប់ខ្លួនលោកតាមសម្រួលប៉ុណ្ណោះ ខណៈមិនមានការអត្ថាធិប្បាយពីមន្ត្រីអ៊ុយក្រែនលើរបាយការណ៍នេះនោះទេ ។
សង្គ្រាមរុស្ស៊ីលើអ៊ុយក្រែនត្រូវបានជួបប្រទះដោយកំហឹងពីសហគមន៍អន្តរជាតិ ខណៈសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដទៃទៀតបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនលើក្រុងមូស្គូ ។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៣៦៤ នាក់ត្រូវបានសម្លាប់ និង ៧៥៩ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងប្រទេសនៅអឺរ៉ុបខាងកើតកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។
យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សជាង ១.៥ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ គណៈប្រតិភូ អ៊ុយក្រែន ម្នាក់ដែលអង្គុយចរចាជាមួយ រុស្ស៊ី ត្រូវបានសម្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


