ព័ត៌មានអន្ដរជាតិ
លោក Zelensky អំពាវនាវឲ្យមានកិច្ចចរចាសន្តិភាព ដោយគ្មានការពន្យាពេលបន្តទៀត
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃនេះដែរ បានជំរុញទីក្រុងម៉ូស្គូឲ្យចូលរួមក្នុងកិច្ចចរចាសន្តិភាពបន្ថែមទៀត “ដោយគ្មានការពន្យាពេល” ខណៈសង្គ្រាមបានឈានចូលដល់សប្ដាហ៍ទីបួនហើយ។

នៅក្នុងវីដេអូនោះ លោក Zelensky បាននិយាយថា “នេះគឺជាឱកាសតែមួយគត់សម្រាប់រុស្ស៊ី ក្នុងការកាត់បន្ថយការខូចខាតពីកំហុសរបស់ខ្លួន។ ដល់ពេលជួបគ្នា ដល់ពេលនិយាយ ដល់ពេលត្រូវស្ដារបូរណភាពទឹកដី និងយុត្តិធម៌សម្រាប់អ៊ុយក្រែន។ បើមិនដូច្នេះទេ ការខាតបង់របស់រុស្ស៊ី នឹងក្លាយទៅជាបែបនេះ ដែលអ្នកនឹងត្រូវការជាច្រើនជំនាន់ដើម្បីស្ដារឡើងវិញ” ។

គួរបញ្ជាក់ផងដែរថា អ៊ុយក្រែន និងរុស្ស៊ីបានចូលរួមក្នុងកិច្ចចរចាជាច្រើនលើកមកទល់ពេលនេះ ដោយចាប់ផ្ដើមក្នុងប្រទេសបេឡារុស ហើយថ្មីៗនេះបានធ្វើឡើងតាមរយៈសន្និសីទវីដេអូ។ ទោះជាយ៉ាងណា ប្រទេសទាំងពីរនេះ នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀង ស្ដីពីបទឈប់បាញ់ ឬការដកថយនៅឡើយទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ៊ុយក្រែន បញ្ចេញតួលេខថ្មី អំពីទាហានរុស្ស៊ី ដែលខ្លួនសម្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


