ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ចេញតួលេខថ្មី អំពីទាហានរុស្ស៊ី ដែលខ្លួនសម្លាប់
នៅថ្ងៃទី២៣នៃការវាយលុករបស់រុស្ស៊ី ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយនៅក្នុងការអាប់ដេតប្រចាំថ្ងៃរបស់ខ្លួនលើ Facebook ថា ទាហានរុស្ស៊ីប្រមាណ ១៤ ២០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីជម្លោះផ្ទុះឡើង។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដគឺមិនស្រួលផ្ទៀងផ្ទាត់ទេ ព្រោះរុស្ស៊ី និងអ៊ុយក្រែន បានអះអាងអំពីតួលេខខុសគ្នាឆ្ងាយណាស់។
នៅក្នុងការអាប់ដេតដ៏កម្រមួយកាលពីថ្ងៃទី៣ខែមីនា រុស្ស៊ីបានអះអាងថា ទាហានរបស់ខ្លួនចំនួន ៤៩៨ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធ ប៉ុន្តែចាប់តាំងពីពេលនោះមក ទីក្រុងមូស្គូ បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនបង្ហាញតួលេខថ្មីណាមួយទៀតទេ។

ទន្ទឹមនឹងនេះដែរ មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមីនាថា ចំនួនទាហានរុស្ស៊ីដែលស្លាប់ អាចមានលើសពី ៧ ០០០ នាក់ និងរហូតដល់ ១៤ ០០០ នាក់។
ក្រៅពីនេះ អ៊ុយក្រែន ក៏បានអះអាងផងដែរថា ខ្លួនបានបាញ់ទម្លាក់រថក្រោះរុស្ស៊ី ៤៥០គ្រឿង, យន្តហោះ ៩៣ គ្រឿង, ឧទ្ធម្ភាគចក្រ ១១២ គ្រឿង និងបំផ្លាញប្រព័ន្ធប្រឆាំងយន្តហោះចំនួន ៤៣ គ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Zelensky ទើបដឹងថា ខ្លួនក្លាយជាតារា TikTok
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


