Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់មីស៊ីល កម្ទេចឃ្លាំងអាវុធ អ៊ុយក្រែន

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មីស៊ីលរុស្ស៊ីបានបំផ្លាញឃ្លាំងអាវុធ និងឧបករណ៍យោធានៅជិតទីក្រុង Zhytomyr ភាគពាយ័ព្យប្រទេស អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិ លោក Igor Konashenkov បាននិយាយថា មីស៊ីល Kalibr ចំនួនបួនគ្រាប់ ត្រូវបានបាញ់ចេញពីនាវាកងទ័ពជើងទឹកនៅលើសមុទ្រខ្មៅ ដែលបានវាយប្រហារឃ្លាំងនៅជិតទីក្រុងឧស្សាហកម្ម មានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុង កៀវ។

លោក Konashenkov និយាយថា គោលដៅយោធាសរុប ១១៧ ត្រូវបានបំផ្លាញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ រួមទាំងប៉ុស្តិ៍បញ្ជាការចំនួន ៦ និងយន្តហោះចំនួន ៣គ្រឿងផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Al Jazeera

ចុចអាន៖ Zelenskyy ស្តីបន្ទោសលោកខាងលិច ដែលមិនផ្តល់យន្តហោះចម្បាំងឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម