ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងនឹងបន្តផលិតនុយក្លេអ៊ែរដ៏អស្ចារ្យថែមទៀត
«កូរ៉េខាងជើងនឹងបន្តអភិវឌ្ឍសមត្ថភាពកម្លាំងដ៏អស្ចារ្យថែមទៀត»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយនៅថ្ងៃចន្ទ ទី២៨ ខែមីនា ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយនៅពេលលោកទៅសួរសុខទុក្ខបុគ្គលិកពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលដ៏ធំបំផុត។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា លោក គីម បានជួបមន្ត្រី អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកទេស និងបុគ្គលិកដែលបានរួមចំណែកក្នុងការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍ ដែលកូរ៉េខាងជើងបាននិយាយថា ជាមីស៊ីលអន្តរទ្វីបធំបំផុត (ICBM) របស់ខ្លួន។

យោងតាមការផ្សាយ លោក គីម មានប្រសាសន៍ថា ៖«ទាល់តែបំពាក់ដោយសមត្ថភាពដ៏ខ្លាំងពូកែ អំណាចយោធាដ៏លើសលប់ ដែលគ្មាននរណាអាចបញ្ឈប់បាន នោះគេអាចទប់ស្កាត់សង្គ្រាម ធានាសន្តិសុខប្រទេស និងទប់ស្កាត់ និងគ្រប់គ្រងរាល់ការគំរាមកំហែង និងការគំរាមកំហែងដោយពួកចក្រពត្តិនិយម»។
ខណៈត្រួតពិនិត្យដោយផ្ទាល់ចំពោះការបាញ់កាលពីថ្ងៃព្រហស្បតិ៍ លោក គីម បាននិយាយថា មីស៊ីល ICBM ថ្មី គឺអាចជួយរារាំងសកម្មភាពយោធាណាមួយរបស់សហរដ្ឋអាមេរិក ដែលនៅតែបន្តសង្គ្រាមបច្ចេកទេសជាមួយកូរ៉េខាងជើង បន្ទាប់ពីសង្គ្រាមកូរ៉េ១៩៥០-១៩៥៣បានបញ្ចប់ក្នុងបទឈប់បាញ់គ្នាជាជាងកិច្ចព្រមព្រៀងសន្តិភាព។
ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមដាក់សម្ពាធទីក្រុងព្យុងយ៉ាងឲ្យចុះចាញ់ ឬកាត់បន្ថយអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBMs ដែលប្រហែលជាអាចវាយប្រហារគោលដៅលើសហរដ្ឋអាមេរិក។
ប៉ុន្តែលោក គីម ជុងអ៊ុន បាននិយាយថា កម្លាំងការពាររបស់ខ្លួនមិនអាចផ្លាស់ប្តូរ ឬទិញអ្វីផ្សេងបានឡើយ ហើយនឹងត្រូវរក្សាយ៉ាងរឹងមាំដោយគ្មានភាពស្ងប់ស្ងាត់បន្តិចនោះទេ ទោះជាមានការលំបាកក្នុងការបាញ់សាកល្បងក៏ដោយ។

«កូរ៉េខាងជើងនឹងបន្តកសាងកម្លាំងយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង និងល្អឥតខ្ចោះថែមទៀត»។ លោក គីម បាននិយាយដោយសំដៅទៅលើកម្លាំងនុយក្លេអ៊ែររបស់ប្រទេសលោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


