ព័ត៌មានអន្ដរជាតិ
វីដេអូ ជនជាតិរុស្ស៊ី អបអរកងទ័ពលោក ពូទីន ចេញទៅប្រយុទ្ធ ធ្វើឲ្យអ៊ុយក្រែន ខឹងដាច់ក្បាលដាច់កន្ទុយ
ប្រជាជនរុស្ស៊ី បានតម្រង់ជួរតាមដងផ្លូវនៅភាគខាងលិចប្រទេស ដើម្បីលើកទឹកចិត្តទាហានរបស់លោក ពូទីន នៅពេលពួកគេចេញទៅប្រយុទ្ធនៅ អ៊ុយក្រែន។

ប្រជាជនក្នុងតំបន់ Kursk បានអបអរសាទរ និងគ្រវីដៃ ខណៈទាហានរបស់លោក វ្លាឌីមៀរ ពូទីន ធ្វើដំណើរឆ្លងកាត់ក្នុងក្បួនរថក្រោះ និងរថយន្តធុនធំ។

ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា “វីដេអូនេះបង្ហាញថា ការលុកលុយមិនត្រឹមតែជាសង្គ្រាមរបស់លោក ពូទីន ប៉ុណ្ណោះទេ។ នេះក៏ជាសង្រ្គាមរបស់ប្រជាជនរុស្ស៊ីផងដែរ។ ជារឿយៗ គេនិយាយថា ជនជាតិរុស្សីធម្មតាមិនគួររងទណ្ឌកម្មទេ។ យ៉ាងណាមិញ វាគឺជា ពូទីន មិនមែនពួកគេទេ ដែលបានចាប់ផ្តើមសង្រ្គាម”។

ក្រសួងបន្តថា “នៅក្នុងវីដេអូនេះ អ្នកស្រុក Kursk របស់រុស្ស៊ី បានបង្ហាញក្តីរីករាយ ដែលឃើញទាហានរុស្ស៊ីទៅប្លន់ រំលោភ និងសម្លាប់ជនជាតិអ៊ុយក្រែន”។

គួរបញ្ជាក់ថា លោក ពូទីន កំពុងផ្តោតការយកចិត្តទុកដាក់លើកម្លាំងរបស់លោក នៅភាគខាងកើតប្រទេសអ៊ុយក្រែនវិញ។ វាអាចជាការប៉ុនប៉ងដើម្បីដណ្តើមជ័យជម្នះនៅសមរភូមិ ឲ្យបានមុនថ្ងៃទី៩ខែឧសភា ដូច្នេះគាត់អាចអបអរជ័យជម្នះ ជាមួយក្បួនដង្ហែទិវាជ័យជម្នះប្រចាំឆ្នាំរបស់រុស្ស៊ី នៅទីក្រុងមូស្គូបាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ុយក្រែន រកឃើញសាកសពមនុស្សជាង ១២០០ នាក់នៅក្នុងតំបន់ កៀវ ក្រោយរុស្ស៊ី ដកទ័ព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


