ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ចោទថា កងកម្លាំងរុស្ស៊ីអាចប្រើ អាវុធគីមី (មានវីដេអូ)
លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូប្រចាំថ្ងៃរបស់លោកថា កងកម្លាំងរុស្ស៊ីអាចប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេស អ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែនរូបនេះ មិនបាននិយាយទេថា តើអាវុធគីមីត្រូវបានប្រើរួចហើយ ឬក៏អត់។
នៅព្រឹកថ្ងៃអង្គារទី១២ខែមេសានេះ មានរបាយការណ៍ដែលមិនបញ្ជាក់ថា អាវុធគីមីត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូង។

ប្រធានគណៈកម្មាធិការសភាស្តីពីសមាហរណកម្មអ៊ុយក្រែនទៅកាន់សហភាពអឺរ៉ុប លោកស្រី Ivanna Klympush បាននិយាយថា ប្រទេសរុស្ស៊ីបានប្រើប្រាស់សារធាតុដែលគេមិនស្គាល់ឈ្មោះ លើទីក្រុងមួយនេះ ដែលស្ថិតក្រោមការវាយប្រហារយ៉ាងសន្ធាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។
យ៉ាងណាក្តី សារព័ត៌មាន Sky News មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ ពីការអះអាងទាំងនេះបានទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ រុស្ស៊ី មិនឈប់បាញ់ទេ មុនកិច្ចចរចាសន្តិភាពលើកក្រោយជាមួយ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


