ព័ត៌មានអន្ដរជាតិ
ផ្ទុះកូវីដក្នុងអន្តេវាសិកដ្ឋានកូរ៉េខាងត្បូង ឆ្លងនិស្សិតវៀតណាម២០នាក់
និស្សិតវៀតណាមមួយក្រុមមានគ្នា២០នាក់ក្នុងអន្តេវាសិកដ្ឋានមួយនៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងត្រូវបានគេរកឃើញថាបានឆ្លងជំងឺកូវីដ១៩នៅថ្ងៃពុធនេះ។
ការធ្វើតេស្តត្រូវបានធ្វើឡើងលើមនុស្សចំនួន១៦២នាក់ដែលក្នុងនោះមាន៥៩នាក់ជានិស្សិតមកពីប្រទេសវៀតណាមបន្ទាប់ពីនិស្សិតវៀតណាមម្នាក់ត្រូវបានគេរកឃើញថាបានឆ្លងវីរុសនេះកាលពីថ្ងៃចន្ទ។

និស្សិតទាំងនោះបានរស់នៅជាមួយគ្នាក្នុងអន្តេវាសិកដ្ឋានមួយនៅមហាវិទ្យាល័យ Ajou Motor ក្នុងទីក្រុង Boryeong។
ក្រៅពីជនជាតិវៀតណាម អន្តេវាសិកដ្ឋាននេះក៏មាននិស្សិតកូរ៉េខាងត្បូងរាប់រយនាក់ និស្សិតអ៊ូសបេគីស្ថាន៧នាក់និងថៃម្នាក់ផងដែរ។
អ្នកនាំពាក្យទីក្រុងបានប្រាប់កាសែត South China Morning Post ថា “យើងនឹងធ្វើតេស្តលើនិស្សិតប្រមាណ៣០០នាក់ផ្សេងទៀតដែលរស់នៅក្នុងអន្តេវាសិកដ្ឋាននៅថ្ងៃនេះ”។

លោកនិយាយថា ករណីថ្មីចំនួន២០នេះមានន័យថា ឥឡូវ មានការឆ្លងចំនួន៥៥ករណីនៅក្នុងទីក្រុង Boryeong ដែលមានប្រជាជនចំនួន១០០,០០០នាក់។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងកូវីដសរុបចំនួន៤៥,៤៤២ករណី អ្នកស្លាប់៦១២នាក់និងអ្នកជាសះស្បើយ៣២,៩៤៧នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ទីតាំងមួយនៅជ្រោយចង្វារ ត្រូវបានជ្រើសរើសជាកន្លែងព្យាបាលអ្នកឆ្លងកូវីដ-១៩
ចុចអាន៖ ប្រជាជនពិភពលោកមួយភាគបួននឹងមិនទទួលបានវ៉ាក់សាំងកូវីដឡើយរហូតដល់ឆ្នាំ២០២២ឯណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


