ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលកម្ទេចផ្លូវដែកអ៊ុយក្រែន កាត់ផ្តាច់ការផ្គត់ផ្គង់អាវុធ ពីបរទេស (មានវីដេអូ)
មុននេះ អ៊ុយក្រែនបាននិយាយថា រុស្ស៊ីកំពុងព្យាយាមបង្អាក់បណ្តាញផ្គត់ផ្គង់សម្ភារៈយោធាពីបរទេសហើយ ឥឡូវ រុស្ស៊ីបានបញ្ជាក់ច្បាស់ៗថា នោះគឺជាគោលបំណងនៃការវាយប្រហារ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។
ទីភ្នាក់ងារព័ត៌មាននេះ បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ដែលនិយាយថា មីស៊ីលរបស់ខ្លួនបានបំផ្លាញផ្លូវដែកចំនួន៦កន្លែង ដែលត្រូវបានប្រើសម្រាប់ផ្គត់ផ្គង់អាវុធពីបរទេស ទៅឲ្យកងកម្លាំងអ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែនក៏បាននិយាយដែរថា ស្ថានីយ៍រថភ្លើងចំនួនប្រាំ នៅកណ្តាល និងភាគខាងលិចប្រទេសត្រូវរងការវាយប្រហារ ក្នុងរយៈពេលត្រឹមមួយម៉ោងកាលពីព្រឹកម្សិលមិញ។

ស្ថានីយរងអគ្គិសនីមួយកន្លែងនៅតំបន់ Krasne ជិតទីក្រុង Lviv ក៏ត្រូវរងការវាយប្រហារដោយមីស៊ីលផងដែរ។
ងាកទៅក្នុងទឹកដីរុស្ស៊ីឯណោះវិញ អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បាននិយាយកាលពីថ្ងៃចន្ទទី២៥ខែមេសាថា ភូមិ Nekhoteyevka ក្នុងតំបន់ព្រំដែន Belgorod របស់ប្រទេសរុស្ស៊ី ត្រូវរងគ្រោះដោយការបាញ់ផ្លោងចេញពីទឹកដី អ៊ុយក្រែន។

លោក Gladkov បាននិយាយនៅលើ Telegram ថា “មានការបាញ់ផ្លោងលើភូមិ Nekhoteyevka ពីខាងអ៊ុយក្រែន។ អគារលំនៅដ្ឋាន និងរថយន្ត មួយចំនួនត្រូវខូចខាត។ យ៉ាងណាក្តី មិនមានជនរងគ្រោះក្នុងចំណោមជនស៊ីវិលនោះទេ”។
ភូមិ Nekhoteyevka មានទីតាំងស្ថិតនៅចម្ងាយតិចជាងពីរគីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ លោក ពូទីន ដាក់ពង្រាយប្រព័ន្ធបាញ់នុយក្លេអ៊ែរ នៅជិតព្រំដែន អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


