ព័ត៌មានអន្ដរជាតិ
មកដឹងប្រវែងតុដែលលោក Putin តែងដាក់ចរចាជាមួយមេដឹកនាំកំពូលៗ
នេះមិនមែនជាលើកទីមួយទេដែលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អង្គុយនៅតុដ៏វែងសម្រាប់កិច្ចចរចាជាមួយមេដឹកនាំកំពូលៗលើពិភពលោក ហើយក៏កំពុងមានការងឿងឆ្ងល់ពីប្រវែងរបស់វាផងដែរ ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Business Insider បានឲ្យដឹងថា តុដែលលោក Putin តែងដាក់ចរចាជាមួយប្រមុខដឹកនាំកំពូលលើពិភពលោកនោះមានប្រវែង ៤ ម៉ែត្រ ។
តុចរចានេះបានទទួលការស្វាគមន៍មេដឹកនាំជាច្រើនរូប តួយ៉ាងកាលពីថ្ងៃពុធលោក Putin បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ដែលបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូស្ដីពីបញ្ហាជាច្រើន ជាពិសេសសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

ចំណែកកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២២ តុប្រវែង ៤ ម៉ែត្រមួយនេះក៏ដាក់ទទួលយ៉ាងពិសេសសម្រាប់លោកប្រធានាធិបតីបារាំង Emmanuel Macron ក្នុងការចរចាស្ដីពីស្ថានភាពនៅអ៊ុយក្រែន និងការធានាសន្តិសុខរបស់រុស្ស៊ី ។
ទន្ទឹមនោះការដាក់តុប្រវែង ៤ ម៉ែត្រនេះឡើងក៏ដោយសារតែនៅពេលនោះលោក Macron មិនធ្វើតេស្តរកកូវីដតាមម៉ាស៊ីនធំ PCR ដោយភ័យខ្លាចក្រុមគ្រូពេទ្យរុស្ស៊ីយកសំណាក DNA របស់លោក ដូច្នេះទើបតម្រូវឲ្យប្រធានាធិបតីបារាំងរូបនេះនៅឆ្ងាយពីលោក Putin តាមរយៈការរក្សាគម្លាតសង្គមបែបនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


