ព័ត៌មានអន្ដរជាតិ
អាមេរិកចង់ឲ្យក្រុមប្រឹក្សាសន្តិសុខ UN បោះឆ្នោតបន្ថែមទណ្ឌកម្មកូរ៉េខាងជើងក្នុងខែនេះ
សហរដ្ឋអាមេរិកចង់ឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ធ្វើការបោះឆ្នោតក្នុងខែឧសភានេះដើម្បីដាក់ទណ្ឌកម្មបន្ថែមលើប្រទេសខាងជើងជុំវិញការបាញ់សាកល្បងមីស៊ីលថ្មី។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បាននិយាយកាលពីថ្ងៃអង្គារ៍ ទី៣ ខែឧសភា។
អាមេរិកបានស្នើសេចក្តីព្រាងដំណោះស្រាយដំបូងទៅក្រុមប្រឹក្សាដែលមានសមាជិក១៥រូបកាលពីខែមុនដើម្បីដាក់បំរាមលើថ្នាំជក់ និងកាត់បបន្ថយការនាំចេញប្រេងទៅកូរ៉េខាងជើងពាក់កណ្តាល ព្រមទាំងបានដាក់ក្នុងបញ្ជីខ្មៅក្រុមលួចអនឡាញ Lazarus។

ទោះបីជាយ៉ាងណា ប្រទេសរុស្ស៊ី និងចិន មានសញ្ញាប្រឆាំងរួចទៅហើយអំពីការបង្កើនទណ្ឌកម្មក្នុងការឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបរបស់ទីក្រុងព្យុងយ៉ាងកាលពីខែមីនា ដែលជាមីស៊ីលធំបំផុតលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧។ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខត្រូវការសំឡេងគាំទ្រក្នុងបោះឆ្នោតចាប់ពី៩សំឡេងឡើងទើបអាចអនុម័តបាន បើទោះបីជាវេតូពីរុស្ស៊ី ចិន បារាំង អង់គ្លេស ឬអាមេរិកក៏ដោយ។
«វាជាផែនការរបស់ពួកយើងដើម្បីឆ្ពោះទៅរកការសម្រេចដំណោះស្រាយនោះនៅក្នុងអំឡុងខែនេះ»។ លោកស្រី Linda Thomas-Greenfield បានប្រាប់អ្នកកាសែតនៅពេលសួរជុំវិញការបោះឆ្នោត។ អាមេរិកជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែឧសភា។
លោកស្រីបន្តថា ៖«យើងខ្ញុំព្រួយបារម្ភអំពីស្ថានភាព។ វាជាក្តីសង្ឃឹមរបស់ពួកយើងដែលអាចរក្សាក្រុមប្រឹក្សាឯកភាពគ្នាក្នុងការចាត់វិធានការលើសកម្មភាពទាំងនោះរបស់កូរ៉េខាងជើង»។
កូរ៉េខាងជើងបានក្លាយជាគោលដៅក្នុងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ នៅពេលក្រុមប្រឹក្សាសន្តិសុខបានប្រឹងប្រែងជាច្រើនឆ្នាំដើម្បីកាត់ផ្តាច់មូលនិធិនៅកូរ៉េខាងជើងដោយសារកម្មវិធីអាវុធន្លេអ៊ែរ និងមីស៊ីល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ