ព័ត៌មានអន្ដរជាតិ
អង់គ្លេស ហៅក្រុមហ៊ុនសព្វាវុធមកប្រជុំ ដើម្បីពិភាក្សាបង្កើនការផលិត ខណៈសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន មិនធូរស្បើយ (មានវីដេអូ)
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson នឹងរៀបចំកិច្ចប្រជុំនៃក្រុមហ៊ុនសព្វាវុធ នៅចុងខែនេះ ដើម្បីពិភាក្សាអំពីការបង្កើនផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការដែលបង្កើតឡើងដោយជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

ក្រុមមន្ត្រីនិយាយថា សេចក្តីប្រកាសនេះ នឹងជួយគាំទ្រដល់ឧស្សាហកម្មសព្វាវុធរបស់អង់គ្លេស ដែលអាចទទួលបានអត្ថប្រយោជន៍ នៅពេលសកលលោក ឈប់ពឹងផ្អែកលើការផ្គត់ផ្គង់របស់ប្រទេសរុស្ស៊ីដែលរងទណ្ឌកម្ម។
លោកនាយករដ្ឋមន្ត្រីនិយាយថា “ការវាយប្រហារដ៏ឃោរឃៅរបស់លោក ពូទីន មិនត្រឹមតែបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធំធេងនៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅទូទាំងទ្វីបអឺរ៉ុបផងដែរ”។

រឿងនេះកើតឡើង ស្របពេលជំនួយផ្នែកយោធារបស់អង់គ្លេស ក្នុងទំហំទឹកប្រាក់ ១.៣ពាន់លានផោន (ជាង១.៦ ពាន់លានដុល្លារ) បន្ថែមទៀត នឹងត្រូវផ្តល់ទៅឲ្យកងកម្លាំងអ៊ុយក្រែន។
ការបង្កើនជំនួយរបស់អង់គ្លេសសម្រាប់កងកម្លាំងរបស់លោក Volodymyr Zelensky គឺជាអត្រាខ្ពស់បំផុតនៃការចំណាយយោធារបស់ចក្រភពអង់គ្លេសលើជម្លោះ ចាប់តាំងពីយុទ្ធនាការនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។

ទឹកប្រាក់ ១.៣ពាន់លានផោន ដែលដកចេញពីទុនបម្រុងរបស់ចក្រភពអង់គ្លេស គឺរួមបញ្ចូលទាំងឧបករណ៍យោធាក្នុងទំហំទឹកប្រាក ៣០០លានផោនដែលសន្យាដោយលោក Boris Johnson កាលពីដើមសប្តាហ៍នេះផងដែរ។
គួរបញ្ជាក់ថា ឧបករណ៍យោធាដែលសន្យាដោយលោក Johnson រួមមាន ប្រព័ន្ធរ៉ាដាប្រឆាំងមីស៊ីលដើម្បីកំណត់គោលដៅកាំភ្លើងធំរបស់រុស្សី, ឧបករណ៍បិទ GPS និងឧបករណ៍មើលឃើញពេលយប់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ជួយអ៊ុយក្រែនច្រើនទៅៗ អង់គ្លេស ឈានដល់ការបញ្ចេញខ្ទង់ចំណាយយោធាខ្ពស់បំផុត ដល់ថ្នាក់ដកលុយពីទុនបម្រុង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


