ព័ត៌មានអន្ដរជាតិ
ជួយអ៊ុយក្រែនច្រើនទៅៗ អង់គ្លេស ឈានដល់ការបញ្ចេញខ្ទង់ចំណាយយោធាខ្ពស់បំផុត ដល់ថ្នាក់ដកលុយពីទុនបម្រុង
ជំនួយផ្នែកយោធារបស់អង់គ្លេស ក្នុងទំហំទឹកប្រាក់ ១.៣ពាន់លានផោន (ជាង១.៦ ពាន់លានដុល្លារ) បន្ថែមទៀត នឹងត្រូវផ្តល់ទៅឲ្យកងកម្លាំងអ៊ុយក្រែន ស្របពេលពួកគេប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។

ការបង្កើនជំនួយរបស់អង់គ្លេសសម្រាប់កងកម្លាំងរបស់លោក Volodymyr Zelensky គឺជាអត្រាខ្ពស់បំផុតនៃការចំណាយយោធារបស់ចក្រភពអង់គ្លេសលើជម្លោះ ចាប់តាំងពីយុទ្ធនាការនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។
ទឹកប្រាក់ ១.៣ពាន់លានផោន ដែលដកចេញពីទុនបម្រុងរបស់ចក្រភពអង់គ្លេស គឺរួមបញ្ចូលទាំងឧបករណ៍យោធាក្នុងទំហំទឹកប្រាក ៣០០លានផោនដែលសន្យាដោយលោក Boris Johnson កាលពីដើមសប្តាហ៍នេះផងដែរ។

លោក Johnson, ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងមេដឹកនាំមកពីប្រទេស G7 ផ្សេងទៀត នឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy នៅថ្ងៃអាទិត្យទី៨ខែឧសភានេះ ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមតាមសំណើ។
ឧបករណ៍យោធាដែលសន្យាដោយលោក Johnson រួមមាន ប្រព័ន្ធរ៉ាដាប្រឆាំងមីស៊ីលដើម្បីកំណត់គោលដៅកាំភ្លើងធំរបស់រុស្សី, ឧបករណ៍បិទ GPS និងឧបករណ៍មើលឃើញពេលយប់។

ព័ត៌មាននេះកើតឡើង ចំពេលឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បាននិយាយថាស្ត្រី កុមារ និងមនុស្សចាស់ទាំងអស់ដែលនៅសេសសល់ អាចចាកចេញពីរោងចក្រដែក Azovstal នៅក្នុងទីក្រុង Mariupol បានហើយ។
លោកស្រីបានឲ្យដឹងថា “បទបញ្ជារបស់ប្រធានាធិបតីត្រូវបានអនុវត្ត។ ស្ត្រី កុមារ និងមនុស្សចាស់ទាំងអស់ត្រូវបានជម្លៀសចេញពីរោងចក្រ Azovstal។ ផ្នែកនៃប្រតិបត្តិការមនុស្សធម៌ Mariupol បានបញ្ចប់ហើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ អ៊ុយក្រែន បាញ់កម្ទេចរថក្រោះទំនើបបំផុត តម្លៃ៥លានដុល្លារ របស់រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


