ព័ត៌មានអន្ដរជាតិ
តើមេដឹកនាំអឺរ៉ុបណាខ្លះត្រូវធ្វើចត្តាឡីស័កបន្ទាប់ពីលោក Macron ឆ្លងកូវីដ?
មេដឹកនាំអឺរ៉ុបមួយចំនួនកំពុងធ្វើចត្តាឡីស័កបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។

លោក Macron អាយុ៤២ឆ្នាំនឹងត្រូវដាក់ខ្លួននៅដាច់ពីគេរយៈពេល៧ថ្ងៃហើយធ្វើការពីចម្ងាយ។
ប្រធានាធិបតីបារាំងរូបនេះបានចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះរួមទាំងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបផងដែរ។

គេមិនទាន់ដឹងថាតើលោក Macron បានឆ្លងវីរុសនេះយ៉ាងដូចម្តេចនោះទេប៉ុន្តែការិយាល័យរបស់គាត់បាននិយាយថា ខ្លួនកំពុងព្យាយាមកំណត់អំពីទំនាក់ទំនងរបស់គាត់នាពេលថ្មីៗនេះ។
តើមានអ្នកណាទៀតដែលត្រូវធ្វើចត្តាឡីស័ក?
ក្នុងចំណោមអ្នកដែលត្រូវធ្វើចត្តាឡីស័ករួមមានប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel, នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sánchez និងអគ្គលេខាធិការអង្គការ OECD លោក Angel Gurría។ មេដឹកនាំទាំងអស់នេះបានជួបជាមួយលោក Macron នៅក្នុងសប្តាហ៍នេះ។



នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក António Costa អាយុ៥៩ឆ្នាំបានលុបចោលរាល់ការធ្វើទស្សនកិច្ចជាផ្លូវការហើយកំពុងធ្វើចត្តាឡីស័កនិងរង់ចាំលទ្ធផលតេស្តបន្ទាប់ពីលោកបានទទួលទានអាហារថ្ងៃត្រង់ការងារនៅទីក្រុងប៉ារីសជាមួយលោក Macron កាលពីថ្ងៃពុធ។

នាយករដ្ឋមន្រ្តីប៊ែលហ្សិកលោក Alexander De Croo និងនាយករដ្ឋមន្រ្តីលុចសាំប៊ួលោក Xavier Bettel ក៏កំពុងធ្វើចត្តាឡីស័កផងដែរបន្ទាប់ពីទាក់ទងជាមួយប្រធានាធិបតីបារាំង៕


ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


