Connect with us

ព័ត៌មានអន្ដរជាតិ

WHO​ និយាយ​​ថា​ វិធី​​សាស្ត្រ​​កូវីដ​សូន្យ​​របស់​​ចិន​គ្មាន​​និរន្តរភាព​​ទេ

បានផុស

នៅ

យុទ្ធសាស្ត្រ​​កូវីដ​​សូន្យ​ដ៏​ល្បី​របស់​ប្រទេស​ចិន​ដើម្បី​កម្ចាត់​កូវីដ-១៩​គឺ​គ្មាន​និរន្តរភាពទេ។ នេះ​ជា​ការ​លើក​​ឡើង​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) កាល​ពី​ថ្ងៃ​អង្គារ៍ ទី​១០ ខែ​ឧសភា និង​បន្ថែម​ថា ខ្លួន​បាន​ប្រាប់​ទី​ក្រុង​ប៉េកាំង​រួច​ហើយ ​និង​អំពាវ​នាវឲ្យ​មាន​ការ​​ផ្លាស់​ប្តូរ​គោល​ការណ៍។

ចិន​បាន​ដាក់​ចេញ​វិធាន​ការយ៉ាង​តឹង​តែងដើម្បី​កម្ចាត់​កូវីដ-១៩ ជា​ពិសេស​រឹត​បន្តឹង​ខ្លាំងនៅ​ទី​ក្រុង​សៀងហៃ​ដែល​មាន​ប្រជា​ជន​២៥​លាន​នាក់​​​​ជា​កន្លែង​ទទួល​រង​ការ​រាត​ត្បាត​ខ្លាំង​ពី​កូវីដ​​​នៅ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បិទ​ខ្ទប់​ដ៏​តឹង​រ៉ឹង​នៅ​ទី​ក្រុង​សៀងហៃ​បាន​ធ្វើ​ឲ្យ​ប្រជា​ជន​មាន​ការ​ខឹង​សម្បារ និង​រហូត​ដល់​មាន​ការ​ចេញ​តវ៉ា​ទៀត​ផង​ដែល​ជា​កន្លែង​សេដ្ឋកិច្ច​ធំ​សំខាន់​ត្រូវ​បាន​រឹត​ត្បិត​ដោយ​គោល​ការណ៍​កូវីដសូន្យ​ ខណៈ​ចលនា​នៅ​ទី​ក្រុង​ប៉េកាំង​ត្រូវ​បានរឹត​បន្តឹង​បន្តិច​ៗ​ម្តង។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា ៖«នៅ​ពេល​យើង​និយាយ​អំពី​យុទ្ធសាស្ត្រ​កូវីដសូន្យ យើង​មិន​គិត​ថា វា​មាន​និរន្តរភាព​ទេ។ កំពុង​ពិចារណាអំ​ពី​ឥរិយាបថ​នៃ​វីរុស​ឥឡូវ​នេះ ហើយ​អ្វី​ដែល​យើង​រំពឹង​ទុក​នា​ពេល​អនាគត»។

«យើង​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ​ជា​មួយ​អ្នក​ជំនាញ​ចិន ហើយ​យើង​​បាន​បង្ហាញ​ថា យុទ្ធសាស្ត្រ​នឹង​មិន​មាន​និរន្តរភាព​ទេ»។ លោក​បាន​បញ្ជាក់ និង​បន្ថែម​ថា «ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​នឹង​ពិត​ជា​សំខាន់​ណាស់»។

សៀងហៃ​គឺ​ជា​ទី​ក្រុងធំ​ជាង​គេ​បំផុត និង​សេដ្ឋកិច្ច​សំខាន់បំផុត​របស់​ចិន។ គោលការណ៍​កូវីដសូន្យ​បានប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ជា​ថ្មី​ដែលទើប​តែ​ចាប់​ផ្តើម​​ងើប​ឡើង​​ពី​ការ​​វាយ​ប្រហារ​​ដោយ​កូវីដកាល​ពី​ដំបូង។​

លោក Michael Ryan នាយក​គ្រា​អាសន្ន​របស់ WHO បាន​និយាយ​ថា ៖«យើង​ខ្ញុំ​ត្រូវ​ការ​តុល្យភាព​​ចំពោះ​វិធាន​ការ​គ្រប់​គ្រង​ប្រឆាំង​នឹង​ផល​ប៉ះ​ពាល់​​​លើ​សង្គម។ ផល​ប៉ះ​ពាល់​លើ​សេដ្ឋកិច្ច ហើយ​មិន​មែន​តែង​តែ​ក្រិត​តាម​ខ្នាត​ស្រួល​ៗ​នោះ​ទេ»។

លោកបន្ត​ថា វិធាន​ការ​កម្ចាត់​កូវីដ​គួរ​តែ​បង្ហាញ​ពី​ការគោរព​ចំពោះ​សិទ្ធិ​បុគ្គល និង​សិទ្ធិ​មនុស្ស។

​អំពាវនាវ​ឲ្យ​មាន​គោល​ការណ៍​ប្រកប​ដោយ​ថាមវន្ត បត់​បែន​ និង​រហ័ស​រហួន លោក​ Ryan បាន​លើក​ឡើង​ថា ការ​ឆ្លើយ​តប​ពី​ដំបូង​ចំពោះ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​បង្ហាញ​ថា កង្វះ​នៃការ​សម្រប​​ខ្លួន​គឺ​បាន​​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ច្រើន​ណាស់។

លោក​ស្រី Maria Van Kerkhove ប្រធាន​បច្ចេកទេស​របស់ WHO លើ​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​បាន​និយាយ​ថា ទូទាំង​ពិភព​លោក វា​មិន​អាច​ទៅ​រួច​ទេ​​ដើម្បី​បញ្ឈប់​ការ​ចម្លង​ទាំង​អស់​នោះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម