ព័ត៌មានអន្ដរជាតិ
ត្រាំ មិនច្បាស់ថា តើទណ្ឌកម្មអាចធ្វើអ្វី ពូទីន បានឬអត់?
បន្ទាប់ពីដាក់ឱសានវាទឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងយូរត្រឹម១២ថ្ងៃ បើមិនដូច្នោះអាមេរិកនឹងប្រើធម៌ក្តៅជាមួយនឹងការដាក់ទណ្ឌកម្មយ៉ាងចាស់ដៃនោះ ពេលនេះប្រមុខសេតវិមាន ដូណាល់ ត្រាំ ទទួលស្គាល់ថា លោកមិនដឹងថា ចំណាត់ការទាំងនេះនឹងធ្វើអ្វីមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានដែរឬក៏អត់។

ប្រាប់អ្នកសារព័ត៌មានកាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី៣១ខែកក្កដាឆ្នាំ២០២៥ លោកត្រាំ និយាយថា ទណ្ឌកម្មថ្មីរបស់អាមេរិកលើរុស្ស៊ី ប្រហែលជាគ្មានប្រសិទ្ធភាពឡើយ។ យ៉ាងណា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងខំធ្វើឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យសង្គ្រាមនៅអ៊ុយក្រែន បញ្ចប់ឆាប់ៗ។
លោកត្រាំលើកឡើងដូច្នេះ៖ «យើងនឹងដាក់ទណ្ឌកម្ម តែខ្ញុំមិនដឹងថា ទណ្ឌកម្មធ្វើអ្វីគាត់បានឬអត់។ ពួកគេដឹងអំពីការដាក់ទណ្ឌកម្ម ហើយខ្ញុំដឹងច្បាស់ជាងនរណាៗទាំងអស់ អំពីការដាក់ទណ្ឌកម្ម និងពន្ធគយ និងអ្វីៗផ្សេងទៀត។ ទោះខ្ញុំមិនដឹងថាវាមានផលប៉ះពាល់អ្វីឬអត់ តែយើងនឹងធ្វើវា»។

សម្តីលោកត្រាំ កើតឡើងស្របពេលប្រធានាធិបតីអាមេរិករូបនេះ ហាក់មិនសប្បាយចិត្ត ហើយថ្កោលទោសយ៉ាងខ្លាំងចំពោះការទម្លាក់គ្រាប់បែកពីលើអាកាសរបស់រុស្ស៊ី ទៅលើរដ្ឋធានីអ៊ុយក្រែន ដោយហៅវាថាជាទង្វើ«គួរឲ្យខ្ពើមរអើម»។
តាមសេចក្តីរាយការណ៍ ការវាយប្រហារនោះបានសម្លាប់ជនស៊ីវិល១៥នាក់ នៅទីក្រុងកៀវ រួមទាំងកុមារអាយុ ៦ឆ្នាំម្នាក់ផងដែរ។ ដូច្នេះហើយទើបលោកត្រាំ ហៅការវាយប្រហារនេះថាជា «រឿងអាម៉ាស់» និងរំលឹកឡើងវិញថា សង្រ្គាមគួរតែត្រូវបានបញ្ឈប់។
សូមជម្រាបថា ចាប់តាំងពីការវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក រុស្ស៊ីបានក្លាយជាប្រទេសដែលរងទណ្ឌកម្មច្រើនជាងគេបំផុតលើពិភពលោក ពោលគឺទទួលទណ្ឌកម្មជាង ១០ ០០០ ដែលភាគច្រើនដាក់ដោយអាមេរិកនិងសហភាពអឺរ៉ុប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ផ្តាំទៅ ម៉េដវ៉េដេហ្វ ថា «និយាយអីត្រូវចេះប្រយ័ត្នមាត់»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


