ព័ត៌មានអន្ដរជាតិ
អាមេរិក ពិចារណាបញ្ចេញស្តុកប្រេង ១ លានបារ៉ែលទៀត
បន្ទាប់ពីតម្លៃប្រេងម៉ាសូតកើនឡើងយ៉ាងខ្លាំង រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងពិចារណាបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រពិសេសចំនួន ១ លានបារ៉ែលដើម្បីបន្ថូរបន្ថយការផ្គត់ផ្គង់ ។

ការបញ្ចេញនេះនឹងយកមកពីរោងចក្រ Northeast Home Heating Oil Reserve ជាកន្លែងស្តុកប្រេងម៉ាស៊ូតកម្រិតទាបដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ដើម្បីធានាការផ្គត់ផ្គង់ប្រេងកម្ដៅនៅភាគឦសានរបស់ប្រទេស ។
បើយោងតាមសមាគមរថយន្តអាមេរិក (AAA) បានឲ្យដឹងថា ប្រេងម៉ាស៊ូតនៅក្នុងសហរដ្ឋអាមេរិកបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយនៅទូទាំងប្រទេសលក់ក្នុងតម្លៃជាមធ្យមចំនួន ៥.៥៨ ដុល្លារក្នុងមួយហ្គាឡុងត្រឹមថ្ងៃទី ១៨ ខែឧសភា ។

ចំណែកយោងតាមសារព័ត៌មាន AFP វិញបានឲ្យដឹងថា ចំនួននេះគឺខ្ពស់ជាង ៧៥ ភាគរយបើធៀបនឹងឆ្នាំមុន និងខ្ពស់ជាង ៩ ភាគរយធៀបនឹងខែមុន ។
គួរបញ្ជាក់ថា កាលពីខែមីនារដ្ឋបាលលោក Biden ក៏បានបញ្ជាឲ្យបញ្ចេញបរិមាណប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់ខ្លួនចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់រយៈពេល ៦ ខែក្នុងគោលបំណងទប់ស្កាត់ការកើនឡើងតម្លៃប្រេង ដោយសារការផ្គត់ផ្គង់បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការពហិការផលិតផលរបស់ប្រទេសរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មកដឹងប្រទេសអឺរ៉ុបមានតម្លៃឧស្ម័នថោកជាងគេ តែមិនមែន រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


