ព័ត៌មានអន្ដរជាតិ
សាកសព១៤នាក់ត្រូវបានរកឃើញនៅឆ្នេរខ្សាច់ប្រទេសមីយ៉ាន់ម៉ា
សាកសពចំនួន១៤នាក់ត្រូវបានរកឃើញនៅលើឆ្នេរខ្សាច់មួយក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមប៉ូលិសបានប្រាប់សារព័ត៌មាន AFP នៅថ្ងៃអង្គារ៍ ទី២៤ ខែឧសភានេះ ដែលយោងតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានដកស្រងរបាយការណ៍ថា ក្នុងចំណោមនោះមានកុមារជនជាតិរ៉ូហ៊ីងយ៉ាផងដែរ។
យោងតាម UNHCR បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស១៧នាក់ត្រូវបានភ័យខ្លាចពីការស្លាប់ បន្ទាប់ពីទូករបស់ពួកគេបានលិច។ ក្រុមការងារជួយសង្គ្រោះបាននិយាយថា ក្រុមមនុស្សទាំងនោះបានព្យាយាមឆ្លងចូលទៅប្រទេសម៉ាឡេស៊ី។

វរសេនីយ៍ទោ Tun Shwe អ្នកនាំពាក្យប៉ូលិសស្រុក Pathein ដែលមានចម្ងាយប្រមាណ២០០គីឡូម៉ែត្រភាគខាងលិចទីក្រុងយ៉ាំងហ្គោន បាននិយាយថា ៖«សាកសព១៤នាក់ត្រូវបានប្រទាស់ឃើញ និងមនុស្ស៣៥នាក់រាប់ទាំងម្ចាស់ទូកផងត្រូវបានជួយសង្គ្រោះឲ្យមានជីវិត»។
ទោះបីជាយ៉ាងណា ព័ត៌មានលំអិតមិនត្រូវបានបញ្ជាក់ឡើយដោយ UNHCR បាននិយាយថា ទូកដែលតាមសេចក្តីរាយការណ៍បានចេញពីឆ្នេរ Sittwe ភាគខាងលិចប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៩ ខែឧសភា និងពីរថ្ងៃក្រោយមក បានជួបនឹងទឹករលកដ៏អាក្រក់ក៏បានលិច។
សមាជិកម្នាក់នៃក្រុមជួយសង្គ្រោះមីយ៉ាន់ម៉ាស្រុក Pathein ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា សាកសព៨នាក់ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យនៅលើឆ្នេរខ្សាច់។
សកម្មជនរ៉ូហ៊ីងយ៉ាបានប្រាប់ AFP ថា ស្ត្រី១២នាក់ និងក្មេងប្រុស២នាក់បានស្លាប់។ ទូកបានដឹកមនុស្សចេញពីទីប្រជុំជន Buthidaung, Maungdaw និង Sittwe ប្រទេសមីយ៉ាន់ម៉ា។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា អ្នកនៅរស់រានមានជីវិតបានប្រាប់ជួយសង្គ្រោះថា មនុស្ស៦១នាក់បានជិះនៅលើទូក ហើយមនុស្ស១២នាក់កំពុងបាត់ខ្លួន។ អ្នកត្រូវបានសង្គ្រោះទាំងនោះកំពុងត្រូវបានឃុំនៅអធិការប៉ូលិសស្រុក Pathein៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


