Connect with us

ព័ត៌មានអន្ដរជាតិ

ល្បីលោក ពូទីន ឈឺខ្លាំងពេក ពេលនេះ រដ្ឋមន្ត្រីរុស្ស៊ី ចេញមុខបញ្ជាក់

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចេញមុខបដិសេធពាក្យចចាមអារ៉ាមដែលថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន កំពុងមានជំងឺ។

លោក Lavrov បាននិយាយក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍បារាំងថា “អ្នកអាចមើលគាត់នៅលើអេក្រង់ទូរទស្សន៍ អានព័ត៌មាន និងស្តាប់សុន្ទរកថារបស់គាត់។ ​ខ្ញុំ​មិន​គិត​ថា មនុស្ស​ដែល​មាន​ចិត្ត​ល្អ​ អាច​ចាំសង្កេតមើល​សញ្ញា​នៃ​ជំងឺនៅ​ក្នុង​ខ្លួន​មនុស្សនោះ​ទេ​”។

រម្លឹកកាល​ពី​សប្ដាហ៍​មុន ប្រភព​ចារកម្ម​អង់គ្លេស ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា លោក ពូទីន កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​។

លោក ពូទីន ដែលកាន់អំណាចក្នុងប្រទេសរុស្ស៊ី អស់រយៈពេលជាងពីរទស្សវត្សរ៍មកហើយ បានបញ្ជូនទាហានទៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដោយធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ការវាយលុករបស់ទីក្រុងមូស្គូ បានសម្លាប់មនុស្សរាប់ពាន់នាក់ ដែលបង្កឲ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក និងនាំឲ្យមានការដាក់ទណ្ឌកម្មពីសំណាក់បណ្តាប្រទេសលោកខាងលិច មិនធ្លាប់មានពីមុនមកប្រឆាំងនឹងទីក្រុងមូស្គូ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera, Daily Sabah

ចុចអាន៖ លោក បៃដិន សម្រេចមិនបញ្ជូន ប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ដល់រុស្ស៊ី ទៅឲ្យ អ៊ុយក្រែន ទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម